មេធាវីអាល់ហ្សេរី កាន់ទង់ជាតិនៅក្នុងរដ្ឋធានីអាល់ហ្សេ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី
សភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី បានអនុម័តច្បាប់ប្រព័ន្ធផ្សព្វផ្សាយថ្មី មួយដែលនឹងរឹតបន្តឹងការត្រួតពិនិត្យលើការងាររបស់អ្នកសារព័ត៌មាន និងដាក់ចេញនូវការរឹតត្បឹតថ្មី។ រដ្ឋា ភិបាលបានថ្លែងថា ច្បាប់ថ្មីនេះគឺជាគន្លឹះដើម្បីធានាការអនុវត្តសកម្មភាពប្រព័ន្ធផ្សព្វផ្សាយដោយសេរីក្រោម ការត្រួតពិនិត្យផ្លូវច្បាប់ ប៉ុន្តែអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានថ្លែងថា ច្បាប់នេះបានដាក់បញ្ចូល នូវ “កថាភាគអវិជ្ជមាន” ដែលបំពានលើសេរីភាពសារព័ត៌មាន។
ច្បាប់នេះបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយអាល់ហ្សេរីពីការទទួលថវិកា ឬជំនួយជាសម្ភារៈពីនីតិបុគ្គល បរទេសណាមួយ។ លោក Mohamed Bouslimani រដ្ឋមន្រ្តីក្រសួងគមនាគមន៍បានថ្លែងថា ច្បាប់នេះធ្វើ ឡើងដើម្បី “លើកតម្កើងសេរីភាព និងពហុនិយមនៃសារព័ត៌មាន និងការពាររាល់ទម្រង់នៃការឃ្លាតចាកពី ច្បាប់”។ ប៉ុន្តែលោក Khaled Drareni តំណាង RSF នៅអាហ្វ្រិកខាងជើងបានថ្លែងថា “កថាភាគខ្លះវិជ្ជមាន ខ្លះទៀតតំណាងការរំលោភបំពានលើសេរីភាពសារព័ត៌មាន ដូចជាការបើកកកាយប្រភព ទៅឱ្យប្រព័ន្ធ យុត្តិធម៌ ការហាមឃាត់ការទទួលបានថវិកាណាមួយពីបរទេសជាដើម… ”៕
https://www.aljazeera.com/news/2023/4/14/algeria-parliament-approves-law-tightening-control-over-the-media
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម