logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម គ្រោងធ្វើទស្សនកិច្ចនៅគុយបា
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម​គ្រោងធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា

រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម ​វៀតណាម គ្រោងធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា, សាធារណរដ្ឋ​អាហ្សង់ទីន និងសាធា​  រណរដ្ឋអ៊ុយរូហ្គាយខាងកើត ថ្ងៃទី១៨-២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

លោក Le Thanh Tung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំទីក្រុងឡាហាវ៉ាន បានថ្លែងក្នុងសេចក្តី ​ថ្លែងការណ៍ពិសេសមួយ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនៅគុយបានាពេលខាងមុខនេះ គឺដើម្បីបង្កើនការពង្រីកកិច្ចប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ។

អ្នកការទូតរូបនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគណៈប្រតិភូវៀតណាម ​ច្រើនជាងគេបង្អស់ដែលមិនធ្លាប់មានពីមុន មកកាន់ប្រទេសគុយបា ក្នុង​ក្របខ័ណ្ឌថ្នាក់ដឹកនាំនយោបាយ សមាជិកសភា ក្រុមធុរកិច្ច និងតំណាងសមាគមមិត្តភាពជាច្រើនរូប។ ក្នុងសេចក្តីថ្លែងការណ៍របស់អ្នក​ការទូតរូបនេះ បានកត់សម្គាល់​អំពីជំនួបនៃប្រទេសទាំងពីរដែលបានបង្ហាញពីគំរូទំនាក់ទំនង រវាងវៀតណាម និងគុយបា ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺអតីតប្រធានាធិបតីគុយបា Fidel Castro និងអតីតប្រធានាធិបតីវៀតណាមខាងជើង Ho Chi Minh បានបន្សល់ទុកឱ្យយើង។

លោក Homero Acosta​ អគ្គលេខាធិការសភាគុយបា បានធ្វើទស្សនកិច្ចការងារនៅវៀតណាម កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ទីដែលលោកបានឆ្លងកាត់​រដ្ឋធានី​ហាណូយ, ទីក្រុងហូជីមិញ, ខេត្ត Da Nang និងខេត្ត Can Tho។ លោក Acosta បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina ថា ដំណើរទស្សនកិច្ចកន្លងមកនេះ គឺជាពេលវេលាប្រកបដោយផ្លែផ្កាបំផុត បន្ទាប់ពីជំនួបសម្តែងការគួរសម ទាំងពីរលើកជាមួយលោកប្រធាន Hue និងលោក Bui Van ប្រធានការិយាល័យសភាវៀតណាម។

លោក Acosta បានគូសបញ្ជាក់ថា លោកប្រធាន Hue បានកោតសរសើរពីជ័យជំនះ ដែលប្រទេស គុយបាទទួលបានក្នុងមហាសន្និបានអគ្គលេខាធិការអង្គការ​សហប្រជាជាតិ​​ ដែលបានអនុម័តលើកទី៣០ ដោយសំឡេងភាគច្រើនលើសលប់។ សេចក្តីសម្រេចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិខាងលើនេះ ស្តីពី ការដកការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសកោះមួយនេះ៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១៧-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/04/15/the-chairman-of-the-national-assembly-of-vietnam-will-visit-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`