logo logo
banner1
សភាអ៊ីរ៉ាក់បើកសម័យប្រជុំពិនិត្យពិភាក្សាលើកទី២ លើសេចក្តីព្រាងច្បាប់ថវិកាជាតិ
 

សភាអ៊ីរ៉ាក់បើកសម័យប្រជុំពិនិត្យពិភាក្សាលើកទី២ លើសេចក្តីព្រាងច្បាប់ថវិកាជាតិ

សារព័ត៌មាន ERBIL៖ លោក Mohsen Al-Mandalawi អនុប្រសភាទី១ នៃសភាតំណាងសាធារណរដ្ឋអ៊ីរ៉ាក់ បានប្រកាសថា សភានឹងបើកសម័យប្រជុំមួយនៅថ្ងៃចន្ទ​​ ទី១៧ ខែមេសា​ ឆ្នាំ២០២៣ នេះ ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ថវិកាជាតិ។ សភាតំណាងបានទទួលរបាយការណ៍ស្តីពី សេចក្តីព្រាងច្បាប់ថវិកាជាតិនេះ រួចហើយ ពីគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាតំណាង។ លោក Al-Mandalawi បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣ ថា សភាតំណាង នឹងពិនិត្យពិភាក្សាលើកទី២ លើសេចក្តីព្រាងច្បាប់ថវិកា ជាតិនេះ ក្នុងសម័យប្រជុំនាថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២៣។ លោក Basim Alawadi អ្នកនាំពាក្យ រដ្ឋាភិបាល បានប្រកាសនៅមុនេះថា សំណើថវិកាជាតិនេះ ត្រូវបានគេប៉ាន់ស្មានថា ជាចំណូលបានមកពីប្រេង ដែលមានទឹកប្រាក់ប្រមាណជា ១១៧.៣ លានលានឌីណាអ៊ីរ៉ាក់ (Iraqi dinars) ខណៈដែលចំណូល​មិនមែន ប្រេងមានទឹកប្រាក់ប្រមាណជា ១៧.៣​ លានលានឌីណាអ៊ីរ៉ាក់។ ចំនួនថវិកាជាតិដែលបានស្នើឡើងសម្រាប់ ការចំណាយមានទឹកប្រាក់ប្រមាណជាជិត ១៩៨ លាន​​ឌីណាអ៊ីរ៉ាក់ ខណៈដែលគម្រោងវិនិយោគនានា ត្រូវបានគេប៉ាន់ស្មានថា  មានទឹកប្រាក់ប្រមាណជា ៤៧.៥ លានលានឌីណាអ៊ីរ៉ាក់…៕

https://www.kurdistan24.net/en/story/31208-Iraqi-parliament-convenes-tomorrow-for-the-second-reading-of-the-budget-bill



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`