មន្ត្រីនាយកដ្ឋានជំនាញកិច្ចការសភា និងវិភាគនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសាធារណរដ្ឋអាមេនី បានចូលរួមវគ្គបណ្តុះបណ្តាល ដែលត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌគម្រោងសភាសម័យទំនើបរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) សម្រាប់ប្រទេសអាមេនីក្នុងសម័យទំនើប។
នៅថ្ងៃបិទវគ្គ កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២២ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ត្រូវបានគេប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា។ លោក Vahan Naribekyan អគ្គលេខាធិ- ការរដ្ឋសភាប្រទេសអាមេនី បានបង្ហាញពីការត្រៀមខ្លួនគាំទ្រលើការអនុវត្តគម្រោងនេះជាបន្ត។
លោកស្រី Hripsime Grigoryan សមាជិការដ្ឋសភាមកពីខុទ្ទកាល័យប្រធានរដ្ឋសភា ដែលជាអ្នកសម្របសម្រួលគម្រោងនេះ បានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាធាតុចូលរបស់គម្រោងធំមួយសម្រាប់បង្កើន និងអភិវឌ្ឍសមត្ថភាពមន្ត្រីសភា ដែលត្រូវបានរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)។ យោងតាមការឱ្យដឹងរបស់លោកស្រី Hripsime Grigoryan គម្រោងនេះ ក៏មានធាតុចូលផ្សេងទៀតផងដែរ ហើយគោលបំណងរបស់យើង គឺចង់បើកទ្វារឱ្យសាធារណចេញចូល និងបើកចំហសម្រាប់ប្រជាពលរដ្ឋទូទៅរបស់យើង។ វគ្គបណ្តុះបណ្តាលនេះ ជួយអភិវឌ្ឍន៍សមត្ថភាពរបស់ សមាជិកសភា និងមន្ត្រីសភា។
លោក Vahan Asatryan ប្រធានគម្រោងនៃអង្គការនេះ បានបញ្ជាក់អំពីកិច្ចសហការជាមួយ នាយកដ្ឋានជំនាញកិច្ចការសភា និងវិភាគនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ហើយបានសម្តែងក្តីសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គម្រោងនេះ នឹងត្រូវបានពង្រីក ហើយសមត្ថភាពរបស់មន្ត្រីសភានឹងត្រូវបានកែលម្អ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ http://www.parliament.am/news.php?cat_id=2&NewsID=16270&year=2022&month=03&day= 15&lang=eng
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម