ដូចគ្នានេះដែរ លោក Simon Martin ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសម៉ារ៉ុកបានសម្តែងនូវសុទិដ្ឋិនិយមអំពីអនាគតនៃចំណងទាក់ទងរវាងប្រទេសទាំងពីរចាប់ពីចុងឆ្នាំ២០២២មក នៅពេលដែល ព្រះមហាក្សត្រអង្គថ្មី ព្រះអង្គ Charles III ឡើងគ្រងរាជ្យសម្បត្តិនៅក្នុងចក្រភពអង់គ្លេស។ ថ្លែងទៅកាន់សារព័ត៌មាន moroccoworldnews លោក Martin បានលើកឡើងថា មានសក្តានុពលដ៏ធំសម្បើមសម្រាប់កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងចក្រភពអង់គ្លេស និងម៉ារ៉ុក ជាពិសេស វិស័យធុរកិច្ចនៅក្នុងប្រទេសទាំងពីរដែលកំពុងតែទន្ទឹងរង់ចាំដើម្បីពង្រឹង និងការធ្វើពិពិធកម្មចំណងទាក់ទងទ្វេភាគី។