ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋក្រិក
ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋក្រិក AMNA បានរាយការណ៍ថា សភានៃសាធារណរដ្ឋក្រិក បានបោះឆ្នោតរារាំងគណបក្សស្តាំនិយមជ្រុល គឺគណបក្សជនជាតិក្រិក ពីការឈរឈ្មោះបោះឆ្នោតសកល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ គណបក្សកាន់អំណាច ប្រជាធិបតេយ្យថ្មីដែលជាគណបក្សនិយម កណ្តាល-ស្តាំ និងគណបក្សប្រឆាំងនិយមកណ្តាល-ឆ្វេង PASOK បានបោះឆ្នោតគាំទ្រ ខណៈដែលគណ បក្សប្រឆាំងធំជាង គេគឺគណបក្ស SYRIZA អនុបវាទ។
ថ្លែងក្នុងសភា លោក Alexis Tsipras មេដឹកនាំគណបក្ស SYRIZA បានចោទប្រកាន់ថារដ្ឋាភិបាល អសមត្ថភាពក្នុងការដឹកនាំ។ នៅទីបំផុតអ្នកនឹងក្លាយជាអ្នកគាំទ្រដ៏ល្អបំផុត សម្រាប់គណបក្សជនជាតិ ក្រិក (Kasidiaris)។ អ្នកបានជំទាស់ទៅនឹងអ្នកទាំងឡាយណាដែលបានដាក់ពាក្យបណ្តឹងរួមគ្នាស្នើឱ្យ លុបចោលការបោះឆ្នោត ទៅកាន់តុលាការបោះឆ្នោត និងតុលាការកំពូលសិទ្ធិមនុស្ស។ គណបក្សប្រជា និយមអ្នកជាតិនិយមក្រិក និងគណបក្សឆ្វេងនិយម MeRA25 របស់លោក Yanis Varoufakis អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានបោះឆ្នោតជំទាស់។ គណបក្សជនកុម្មុយនិស្តក្រិក(KKE) ក៏បានបោះឆ្នោតជំទាស់ ផងដែរ ដោយបានលើកឡើងថា សេចក្តីព្រាងច្បាប់ថ្មីនេះប្រឈមនឹងការបើកបង្អួចដើម្បីផាត់ចោលគណ បក្សនយោបាយដទៃៗទៀតពីការបោះឆ្នោតនៅថ្ងៃខាងមុខ…៕
https://www.aa.com.tr/en/europe/greek-parliament-approves-proposal-to-ban-far-right-party-from-elections/2869696
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម