លោក Li Hongzhong អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងជាសមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក Mervin Maldonado សមាជិកអគ្គនាយកដ្ឋានជាតិនៃគណបក្សរួបរួមអ្នកសង្គមនិយមវ៉េណេស៊ុយអេឡា
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ លោក Li Hongzhong អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងជាសមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋវ៉េណេស៊ុយអេឡាBolivarian ដែលដឹកនាំដោយលោក Mervin Maldonado សមាជិកអគ្គនាយកដ្ឋានជាតិនៃគណបក្សរួបរួមអ្នកសង្គមនិយមវ៉េណេស៊ុយអេឡា (the National Directorate of the United Socialist Party of Venezuela, PSUV)។
លោក Li បានថ្លែងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបន្តថែរក្សាទំនាក់ទំនងយ៉ាងស្អិតរមួតហើយបានឈានដល់កុងសង់ស៊ីសដ៏សំខាន់ ឆ្លើយតបទៅនឹងការអភិវឌ្ឍទំនាក់ទំនងចិន-វ៉េណេស៊ុយអេឡា នៅក្នុងបរិបទថ្មីនេះ។