logo logo
banner1
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនសន្យាថា នឹង​ផ្តល់ប្រយោជន៍ដល់ប្រជាជន និងសហគ្រិនមកពីតៃវ៉ាន់
 

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនសន្យាថា នឹងផ្តល់ប្រយោជន៍ដល់ប្រជាជន និងសហគ្រិនមកពីតៃវ៉ាន់

រដ្ឋធានីប៉េកាំង៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយ ជាមួយគណៈប្រតិភូមកពីកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន បានគូស​បញ្ជាក់​ថា ចិនដីគោកតែងតែគោរព យកចិត្តទុកដាក់ និងធ្វើការងារជាប្រយោជន៍ដល់ជនរួមជាតិតៃវ៉ាន់ជានិច្ច។ លោក Wang បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកោះតៃវ៉ាន់ ដែលដឹកនាំដោយលោក Liu Chao-shiuan សហប្រធានកិច្ច​ប្រជុំកំពូល​នាយកប្រតិបត្តិទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ (Cross-Strait CEO Summit) ក្នុងទីក្រុងប៉េកាំង៕

https://english.news.cn/20230410/4f75cbbbdef146c4b808a5015a118d06/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`