logo logo
banner1
សេចក្តីព្រាងច្បាប់អេហ្ស៊ីប ផ្តន្ទាទោសការបង្ហោះព័ត៌មានមិនពិត ពីអាកាសធាតុនៅលើបណ្តាញសង្គម
 

រូបភាពអាកាសធាតុ

សេចក្តីព្រាងច្បាប់មួយដែលត្រូវបានសភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបអនុម័តនៅទីបំផុត បានសម្រេចទទួលស្គាល់អាជ្ញាធរឧតុនិយម ដោយដាក់ទោសធ្ងន់ធ្ងរ​ចំពោះជនណាម្នាក់ដែលបានផ្សព្វ ផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមពីអាកាសធាតុតាមគេហទំព័របណ្តាញសង្គម។

មាត្រា១៣ នៃសេចក្តីព្រាងច្បាប់ខាងលើបានចែងថា៖ ដោយគ្មានបុរេវិនិច្ឆ័យ ចំពោះការផ្តន្ទាទោស ធ្ងន់ធ្ងរណាមួយ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ឬច្បាប់ណាមួយ​ដទៃទៀត និងពិនិត្យពិចារណា លើខចែងនៃមាត្រា១១ ជនណាក៏ដោយដែលប្រព្រឹត្តសកម្មភាព មួយក្នុងចំណោម៥ នឹងត្រូវបានផ្តន្ទា ទោសដោយពិន័យជាប្រាក់តិចជាង ៥០ពាន់​ផោន និងមិនលើសពី ៥លានផោន។ រាល់សំណុំរឿងទាំង អស់ តុលាការចេញដីកាបង្គាប់ឱ្យរឹបអូសឧបករណ៍ សម្ភារៈ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ក្នុងការ​ប្រព្រឹត្តអំពើឧក្រិដ្ឋ ដើម្បីគាំទ្រដល់អាជ្ញាធរ។

ច្បាប់នេះធ្វើឡើងដើម្បីរក្សាសមត្ថភាពរបស់រដ្ឋ និងដើម្បីកាត់បន្ថយទំហំនៃការបាត់បង់ដែលបណ្តាល មកពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬការចែកចាយទិន្នន័យមិន​ត្រឹមត្រូវ និងព័ត៌មានដែលពាក់ព័ន្ធនឹង ឧតុនិយមដែលមានផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចជាតិ…៕

https://www.egypttoday.com/Article/1/123683/Egypt-law-punishes-posting-false-information-about-weather-on-soclal



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`