ទិដ្ឋភាពទូទៅក្នុងសភាសហរដ្ឋអាម៉េរិក
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋជាង ១៣០រូប បានចេញ លិខិតមួយ កាលពីថ្ងៃចន្ទ ស្នើឱ្យសហភាពអឺរ៉ុបចាត់ទុកឆ្មាំ បដិវត្តន៍នៃសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់(IRGC) ជាអង្គការភេរវករ។ ដោយសំដៅដល់ការគំរាមកំហែងជាច្រើន ក្រុមនេះបានបង្កគ្រោះថ្នាក់ជាអន្តរជាតិ រួម ទាំង ការប៉ុនប៉ងធ្វើឃាតលើអ្នកនិពន្ធ លោក Salman Rushdie នៅស.រ.អា និងការរៀបចំគម្រោងធ្វើឃាត លោក John Bolton អតីតជំនួយការរបស់លោក Donald Trump។ ក្រុមសមាជិកសភា ស.រ.អា អះអាងថា អ៊ីរ៉ង់នៅតែជា “រដ្ឋគាំទ្រភេរវករនាំមុខគេ”។
ដោយដាក់ឱ្យនៅក្រៅច្បាប់ដោយស.រអា នៅក្នុងឆ្នាំ២០១៩ ក្រោមរដ្ឋបាលរបស់លោកអតីតប្រធា នាធិបតី Donald Trump ឆ្នាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រតិបត្តិការជាច្រើនទសវត្សរ៍នៅទូទាំងសហ ភាពអឺរ៉ុប ថ្មីៗបំផុតនេះ រួមទាំងការរៀបចំគម្រោងការធ្វើឃាតអ្នកសារព័ត៌មានអន្តរជាតិអ៊ីរ៉ង់នៅក្នុងរាជ ធានីឡុងដ៏។ សមាជិកសភាតំណាង ស.រ.អា បានសរសេរនៅក្នុងលិខិតខាងលើថា៖ ការសិក្សានាពេល ថ្មីៗនេះរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយមនៃសាលាបណ្ឌិត្យសភាយោធា West Point បានរកឃើញថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់បានរៀបចំធ្វើយ៉ាងហោចណាស់ ៣៣ គម្រោង ការ ដើម្បីឃ្លាំមើល ចាប់ពង្រាត់ ឬធ្វើឃាតលើពលរដ្ឋនៅក្នុងអឺរ៉ុប…៕
https://www.iranintl.com/en/202304114229
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម