កាលពីថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ លោក Volodymyr Oleksandrovych Zelenskyy ប្រធា នាធិបតីអ៊ុយក្រែន បានធ្វើសេចក្តីអំពាវនាវដ៏រំជួលចិត្តមួយ ទៅកាន់សភាសហរដ្ឋអាមេរិកឱ្យផ្តល់ជំនួយ យោធាបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក ដោយបានអង្វកដល់សមាជិកសភា ឱ្យផ្តល់នូវការការពារ ដែនអាកាស និងគាំទ្រការប្រឆាំងនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី។ លោកបានថ្លែងប្រាប់សមាជិកសភា សហរដ្ឋអាមេរិកថា “រុស្ស៊ីបានប្រែក្លាយដែនអាកាសរបស់អ៊ុយក្រែន ទៅជាប្រភពនៃមរណភាពរបស់ប្រជា ជនយើងរាប់សិបពាន់អ្នក”។ “នេះគឺជា ភេរវករ ដែលអឺរ៉ុបមិនធ្លាប់បានឃើញជាង ៨០ឆ្នាំមកហើយ ហើយ យើងស្នើសុំឱ្យមានការឆ្លើយតប យើងសុំឱ្យមានចម្លើយមួយ”។ លោក Zelenskyy បានស្នើឱ្យសមាជិកសភាសហរដ្ឋអាម៉េរិក នឹកដល់ការវាយប្រហារនៅកំពង់ផែ Pearl Harbor និងភេរវករវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងបានថ្លែងថា អ៊ុយក្រែន កំពុងតែ ចួបនូវការសម្លាប់រង្គាលដូចនោះ ជារៀងរាល់ថ្ងៃ ឥឡូវនេះ ក្នុងពេលនេះ។ លោកបានអំពាវនាវដល់សភា សហរដ្ឋអាម៉េរិកគាំទ្រគ្មានការហោះហើរលើប្រទេសអ៊ុយក្រែន ដែលជាការអង្វកមួយ ដែលលោកបាន ធ្វើឡើងម្តងហើយម្តងទៀតទៅកាន់សភាកាណាដា រដ្ឋសភាចក្រភពអង់គ្លេស និងសភា អឺរ៉ុប នៅក្នុងខែ មីនានេះ។ ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាសហរដ្ឋអាម៉េរិកឱ្យបិទដែនអាកាស លោក Zelenskyy បាន បង្ហាញនូវវីដេអូជនស៊ីវិលរងគ្រោះសរុបនៅក្នុងសង្រ្គាម រួមទាំងការបាញ់ផ្លោងដាក់ទីក្រុងនានា សាកសព រង្គាល និងកុមាររងទុក្ខសោក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Joseph Robinette Biden Jr. ប្រធានាធិបតី សហរដ្ឋអាម៉េរិក បានច្រានចោលការគាំទ្រហាមការហោះហើរ(លើប្រទេសអ៊ុយក្រែន) ព្រោះវានឹងធ្វើឱ្យ សហរដ្ឋអាម៉េរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(OTAN) មានជម្លោះដោយ ផ្ទាល់ជាមួយនឹង កងកម្លាំងរបស់ប្រទេសរុស្ស៊ី៕
ព័ត៌មានសភាអន្តរជាតិ ១៧-០៣-២២- ឈាវ សុផាត
https://www.stripes.com/theaters/us/2022-03-16/Zelenskyy-center-stage-Facing-Congress-pleading-for-help-5360219.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម