logo logo
banner1
សភាតំណាងអាមេរិក ៖ ការគំរាមកំហែងរបស់ចិនមកលើតៃវ៉ាន់គឺធ្ងន់ធ្ងរ
 

លោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ចូលរួមអាហារថ្ងៃត្រង់ជាមួយលោកស្រី Tsai Ing-wen

ប្រធានគណៈកម្មាធិការជំនាញសភានៃសាធារណរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែយក ចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគំរាមកំហែង​ដែលបង្កឡើ​ង​ចំពោះតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងបានធ្វើសមយុទ្ធ យោធានៅជុំវិញកោះនេះ បន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានាធិបតីតៃវ៉ាន់ជាមួយសមាជិកសភាសហរដ្ឋអាមេរិក។ លោក Mike Gallagher សមាជិកសភាតំណាង ដែលបានចូលរួមកិច្ចប្រជុំជាមួយលោកស្រីប្រធានាធិបតី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីសប្តាហ៍មុន បានប្រាប់សារព័ត៌មាន The Associated Press (AP) ថា លោកគ្រោងនឹង ដឹកនាំ គណៈកម្មាធិការរបស់លោកក្នុងការធ្វើការដើម្បីពង្រឹងការការពាររបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ដោយលើកទឹកចិត្តឱ្យ​សភាពន្លឿនក្នុងការផ្តល់ជំនួយយោធាដល់តៃវ៉ាន់។ រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ប្រទេសចិនបានធ្វើសម យុទ្ធជាមួយនាវាចម្បាំង និងយន្តហោះចម្បាំងរាប់សិប​គ្រឿង​ជុំវិញ​កោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ទី០៨ ខែមេសា ក្នុង ន័យដែលត្រូវបានចាត់ទុកថាជាការសងសឹកចំពោះជំនួបរវាងសមាជិកសភាអាមេរិក និងប្រធានាធិបតីនៃកោះប្រជាធិប​តេយ្យដែលគ្រប់គ្រងដោយខ្លួនឯង….៕

https://www.firstpost.com/world/confident-about-ties-with-france-white-house-downplays-macrons-europe-shouldnt-be-vassal-in-us-china-clash-remark-12436302.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`