កងទ័ពជើងទឹកតៃវ៉ាន់ ចុះត្រួតពិនិត្យដែនសមុទ្រ
កាលពីថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ សាធារណរដ្ឋប្រជាមានិតចិនបានចាប់ផ្តើមសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ នៅក្នុងអ្វីដែលខ្លួនហៅថា “ជាការព្រមានយ៉ាងតឹងរ៉ឹង” ដល់រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីរបស់ខ្លួន និងប្រធានសភាតំណាងសហរដ្ឋ អាមេរិក។
ទង្វើនេះបានជំរុញឱ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ និងអំពាវនាវឱ្យមានការអត់ធ្មត់ពីទីក្រុងវ៉ាស៊ីន តោន ដោយបាននិយាយថា ខ្លួនកំពុង “ឃ្លាំមើលសកម្មភាពរបស់ទីក្រុងប៉េកាំងយ៉ាងជិតស្និទ្ធ”។ កងកម្លាំង រំដោះប្រជាជនចិន (PLA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការ United Sharp Sword រយៈពេលបីថ្ងៃ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា រួមបញ្ចូលទាំងការហាត់សមការឡោមព័ទ្ធកោះតៃ វ៉ាន់នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃចន្ទ ទី១០ ខែមេសា។ លោក Shi Yin អ្នកនាំពាក្យ PLA បានមានប្រសាសន៍ថា ប្រទេសចិននឹងបញ្ជូនយន្តហោះ នាវា និងកងទាហានរបស់ខ្លួនចូលទៅក្នុងដែនសមុទ្រ និងដែនអាកាស នៃច្រកសមុទ្រតៃវ៉ាន់ ដោយចេញពីឆ្នេរសមុទ្រភាគខាងជើង និងភាគខាងត្បូងនៃកោះ និងបន្តទៅកាន់ភាគ ខាងកើតរបស់កោះតៃវ៉ាន់។ របាយការណ៍ពីទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា “កងកម្លាំងប្រដាប់អាវុធដែល រៀបចំសម្រាប់ប្រតិបត្តិការពិសេស និងឈានទៅមុខជុំវិញកោះតៃវ៉ាន់ ដោយបង្កើតការឡោមព័ទ្ធគ្រប់ជ្រុង ជ្រោយ និងក្នុងស្ថានភាពមិនញញើត”។ របាយការណ៍នេះបានរៀបរាប់លម្អិតអំពីប្រភេទសព្វាវុធដែលចិន នឹងប្រើប្រាស់រួមមាន កាំភ្លើងធំគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ នាវាពិឃាតកងទ័ពជើងទឹក នាវាផ្ទុកកាំជ្រួច យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់។
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បានប្រកាសថ្កោលទោសចំពេលសមយុទ្ធយោធា កើតឡើង បន្ទាប់ពីលោកស្រីបានជួបជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា។ លោក ស្រី Tsai បានសន្យាថានឹងធ្វើការជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រឈមមុខ នឹង “ការពង្រីកអំណាចផ្តាច់ការបន្តរបស់ចិន”។ សហរដ្ឋអាមេរិកមានភាពស្រពេចស្រពិលលើថាតើខ្លួននឹង ការពារតៃវ៉ាន់ដោយយោធាឬយ៉ាងណា បើទោះជាអស់រយៈពេលជាច្រើនទសវត្សរ៍ដែលខ្លួនបានលក់សព្វាវុធ ទៅឱ្យតៃប៉ិដើម្បីជួយការពារខ្លួន។ ក្រសួងការពារជាតិរបស់តៃវ៉ាន់បានឱ្យដឹងថា គិតត្រឹមម៉ោង ៤រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃសៅរ៍ ទី០៨ ខែមេសា នាវាចម្បាំងចិនចំនួន ៩គ្រឿង និងយន្តហោះយោធាចំនួន ៧១គ្រឿង ត្រូវបានរកឃើញនៅជុំវិញកោះតៃវ៉ាន់….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១០-០៤-២៣
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម