logo logo
banner1
សមាជិកសភាអឺរ៉ុបបារម្ភខ្លាចអៀរឡង់ ក្លាយជា «ជម្រកសុវត្ថិភាព» សម្រាប់ឧក្រិដ្ឋកម្មរៀបចំទុកជាមុន
 

លោក Billy Kelleher សមាជិសភាអឺរ៉ុប មកពីប្រទេសអៀរឡង់

ក្រុមឧក្រិដ្ឋជនអឺរ៉ុបរៀបចំទុកជាមុន អាចនឹងប្តូរទីតាំងអង្គការចាត់តាំងឧក្រិដ្ឋជនរបស់ពួកគេទៅកាន់ សាធារណរដ្ឋអៀរឡង់​ ដោយសារតែប្រទេសមួយនេះមិនមែន​ជា​សមាជិកនៃប្រព័ន្ធការិយាល័យរដ្ឋអាជ្ញា សាធារណៈអឺរ៉ុប (EPPO)។ នោះគឺជាក្តីបារម្ភមួយដែលលើកឡើងដោយលោក Billy Kelleher  សមាជិក សភាអឺរ៉ុប មកពីគណបក្ស Fianna Fáil នៃប្រទេសអៀរឡង់ នៅឯកិច្ចប្រជុំរួមរបស់គណៈកម្មាធិការយុត្តិ ធម៌ និងគណៈកម្មាធិការថវិកានៃសភាអឺរ៉ុប ដែលធ្វើឡើងនៅក្នុងទីក្រុងព្រុចស៊ែល ​នាពេល​ថ្មីនេះៗ។

លោក Kelleher បានថ្លែងថា នគរបាលជាតិ និងទីភ្នាក់ងាររដ្ឋនានានៅក្នុងប្រទេសអៀរឡង់ចាំបាច់ ត្រូវតែយល់ដឹងលទ្ធភាពនៃការកើតមានឡើងបញ្ហាមួយនេះ ក្នុងពេលដែល​មន្រ្តីរដ្ឋអាជ្ញាអឺរ៉ុបបានទទួល ព័ត៌មានថា​ រឿងមួយនេះកំពុងត្រូវបានពិចារណាដោយក្រុមឧក្រិដ្ឋជនខ្លះ។ លោក Kelleher ថា “ប្រធាន រដ្ឋអាជ្ញាបានថ្លែងថា យើងបានឮតាម​រយៈ​​ខ្សែអាត់សំឡេងថា ក្រុមឧក្រិដ្ឋជនកំពុងតែគិតពិចារណាប្តូរទី តាំងសកម្មភាពរបស់ពួកគេទៅកាន់បណ្តារដ្ឋជាសមាជិកខ្លះដែលមិនចូលរួម ព្រោះពួកគេមិនមែនជាផ្នែក មួយនៃការិយាល័យ  EPPO”…៕

https://www.limerickpost.ie/2023/04/09/mep-fears-ireland-could-become-haven-for-organised-crime/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`