
លោកស្រីJoelle Garriaud-Maylam សមាជិកព្រឹទ្ធសភាសាធារណរដ្ឋបារាំង និងជាប្រធានសន្និបាត សភាអង្គការណាតូ បានចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម ពាក់ព័ន្ធនឹងក្លាយជាសមាជិកអង្គការណាតូ របស់សាធារណរដ្ឋហ្វាំងឡង់កាលពីពេលថ្មីៗនេះ៖
“ព្រហាមស្រាងៗ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ទង់ជាតិនៃប្រទេសហ្វាំងឡង់ ត្រូវបានគេបង្ហូតឡើង នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ហើយក៏ជាថ្ងៃដែលខ្ញុំមានកិត្តិយស បានចូលរួមក្នុងពិធី ស្វាមគមន៍ប្រទេសនេះជាសមាជិកថ្មីមួយទៀតរបស់អង្គការណាតូ ដែរ។ ឆ្នាំនេះ គឺជាខួបទី៧៤ឆ្នាំនៃសន្ធិសញ្ញាវ៉ាស៊ីនតោន (The Washington Treaty) ដែលកាលណោះត្រូវបានចុះហត្ថលេខា ដោយប្រទេសជាសមាជិកស្ថាបនិកចំនួន១២ ជាឆ្នាំដែលអង្គការណាតូបានទទួលបានសម្ព័ន្ធមិត្តទី៣១ របស់ខ្លួន គឺប្រទេសហ្វាំងឡង់ ហើយក៏ជាឆ្នាំដែលប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកពេញលេញរបស់សន្និបាតសភា អង្គការណាតូ ដែរ។
ខ្ញុំសូមអបអរសាទរអស់ពីក្រអៅបេះដូង ចំពោះមិត្តហ្វាំងឡង់ដែលបានក្លាយជាផ្នែកមួយនៃក្រុមគ្រួ- សាររបស់ប្រទេសក្នុងតំបន់អន្តរអាត្លង់ទិក។ សង្រ្គាមដែលគ្មានហេតុផល គ្មានយុត្តិធម៌ និងយ៉ាងឃោរឃៅរបស់សហព័ន្ធរុស្ស៊ី ដើម្បីឈ្លានពានប្រទេសអ៊ុយក្រែន បានជំរុញឱ្យប្រទេសហ្វាំងឡង់ប៉ងក្លាយជាសមាជិក អង្គការណាតូ បន្ទាប់ប្រទេសនេះបានបើកការពិភាក្សាដេញដោលទូទាំងប្រទេស និងទទួលបានការសាទរ ពីសមាជិកសភានៃប្រទេសនេះ ស្ទើរតែទាំងអស់។
ហ្វាំងឡង់និងសម្ព័ន្ធមិត្តអង្គការណាតូដទៃទៀត មានការយល់ឃើញដូចគ្នា អំពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពនូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងគោរព សិទ្ធិរបស់ប្រទេសនីមួយៗក្នុងការកំណត់ជោគវាសនារបស់ខ្លួន។ ប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកបម្រុង (Associate Member) របស់សន្និបាតសភាអង្គការណាតូក្នុងឆ្នាំ១៩៩៨ ហើយចាប់តាំងពីនោះមក សភានៃប្រទេសនេះ បានបង្ហាញយ៉ាងជាក់ច្បាស់ដល់ពួកយើង អំពីជំនឿដ៏មុតមាំរបស់ប្រទេសនេះ ក្នុងការផ្តល់តម្លៃ ការប្តេជ្ញាចិត្ត និងការគោរព ដូចបានរៀបរាប់ខាងលើ។
ការក្លាយខ្លួនរបស់ប្រទេសហ្វាំងឡង់ជាសមាជិកអង្គការណាតូនៅថ្ងៃនេះ ក៏ជាបង្ហាញនូវការទទួលស្គាល់របស់យើង អំពីការប្តេជ្ញាចិត្តរបស់ប្រទេសហ្វាំងឡង់ ក្នុងការថែរក្សាសន្តិសុខអឺរ៉ុប-អាត្លង់ទិក អំពីការ
រៀបចំខ្លួនរួចរាល់ និងអំពីសមត្ថភាពរបស់ប្រទេសហ្វាំងឡង់ ក្នុងការបំពេញកាតព្វកិច្ចនានា ក្នុងនាមជាប្រទេសជាសមាជិកអង្គការណាតូ។ សមាជិកសភាពរបស់ប្រទេសហ្វាំងឡង់ក្នុងអង្គការណាតូ នឹងធ្វើឱ្យសម្ព័ន្ធមិត្តរបស់អង្គការនេះ ខ្លាំងជាងមុនច្រើន។
សន្និបាតអង្គការណាតូ មានមោទកភាព ដែលបានរួមចំណែកក្នុងដំណើរការជាប្រវត្តិសាស្រ្តនៃការចូលសមាជិករបស់ប្រទេសហ្វាំងឡង់។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសភានៃប្រទេសជាសម្ព័ន្ធមិត្ត របស់អង្គការណាតូទាំងអស់ ដែលបានបោះឆ្នោតគាំទ្រឱ្យប្រទេសរបស់ខ្លួនទទួលយកប្រទេសហ្វាំងឡង់ ជាស- មាជិកអង្គការណាតូ។ សន្និបាតសភាអង្គការណាតូ មានកិត្តិយស ក្នុងការស្វាគមន៍គណៈប្រតិភូប្រទេសហ្វាំងឡង់ ជាគណៈប្រតិភូពេញសិទ្ធិនៅក្នុងកិច្ចប្រជុំបន្ទាប់របស់សន្និបាតសភាអង្គការណាតូ។ ព្រះរាជា-ណាចក្រស៊ុយអ៊ែត និងសាធារណរដ្ឋហ្វាំងឡង់ បានដាក់ពាក្យដំណាលគ្នា ស្នើសុំចូលជាសមាជិកអង្គការណាតូ។ សន្និបាតសភាអង្គការណាតូ ប្តេជ្ញាចិត្តបន្តជំរុញឱ្យសភានៃប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ ទាំងអស់ បោះឆ្នោតគាំទ្រសំណើរបស់ប្រទេសស៊ុយអ៊ែត។”
គូសបញ្ជាក់ថាប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែត បានដាក់លិខិតផ្លូវការស្នើសុំចូលជាសមាជិកអង្គការ ណាតូ ក្នុងពេលដំណាលគ្នា ជូនទៅលោក Jens Stoletenberg អគ្គលេខាធិការអង្គការណាតូ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអង្គការណាតូ បានធ្វើលិខិតអញ្ជើញប្រទេសទាំងពីរនេះឱ្យចូលជាសម្ព័ន្ធមិត្ត ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការនេះ នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២។ ពិធីសារចូលជាសមាជិកសម្រាប់ប្រទេសទាំងពីរនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ការពិភាក្សាអំពីការចូលជាសមាជិកត្រូវបានបញ្ចប់រួចរាល់។ បន្ទាប់មកទៀត សន្និបាតសភាអង្គការណាតូ បានធ្វើការតាមដាន និងជំរុញបន្ទាន់ឱ្យសភានៃប្រទេសជាសមាជិកអង្គការណាតូ បោះឆ្នោតគាំទ្រប្រទេសហ្វាំងឡង់ ហើយក៏នឹងធ្វើដូចគ្នានេះទៀតដែរ សម្រាប់ករណីប្រទេស ស៊ុយអ៊ែត៕
http://ព័ត៌មានពីសភាអង្គការណាតូ ០៩-០៤-២៣- តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/nato-pa-welcomes-finland-full-member