ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Delfi បានរាយការណ៍ថា សភានៃសាធារណរដ្ឋឡេតូនីបានអនុម័តជាផ្លូវ ការច្បាប់ស្តីពីការតម្រូវឱ្យបុរសដែលមានអាយុរវាងពី ១៨ ទៅ២៧ឆ្នាំ ត្រូវចូលបម្រើទ័ព ក្នុងរយៈពេល ១១ខែ។ ពលរដ្ឋឡេតូនីដែលកំពុងរស់នៅជាអចិន្រ្តៃយ៍នៅបរទេស និងបានផ្តល់ដំណឹងដល់រដ្ឋាភិបាល ពីការផ្លាស់ប្តូរអាសយដ្ឋានរបស់ខ្លួននឹងត្រូវបានជាប់ក្នុងកំណែនកងទ័ព។
ជនទាំងឡាយណាដែលមិនបានបំពេញសេវាយោធា ក្រោមហេតុមួយចំនួន រួមទាំង ជំនឿសាសនា ផង មានជម្រើសក្នុងការបម្រើកងទ័ព ១១ខែ ដោយធ្វើការក្នុងស្ថាប័នណាមួយស្ថិតក្រោមក្រសួងការពារ ជាតិជំនួសវិញ។ សារព័ត៌មានដដែលខាងលើបានបន្ថែមថា ស្រ្តីមានអាយុរវាងពី ១៨ ដល់២៧ឆ្នាំ នឹងមិន តម្រូវឱ្យបំពេញកាតព្វកិច្ចយោធានោះឡើយ ក្រោមច្បាប់ថ្មីនេះ ប៉ុន្តែអាចចូលរួមបានតាមគោលការណ៍ ស្ម័គ្រចិត្ត។ ច្បាប់នេះនឹងចូលជាធរមាននៅក្រោយពេលដែលប្រធានាធិបតីឡេតូនីចុះហត្ថលេខា…៕
https://kyivindependent.com/latvia-reinstates-mandatory-military-service/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម