logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែន ស្នើជប៉ុនពិនិត្យលទ្ធភាពជូនលោក ថ្លែងសុន្ទរកថា តាមប្រព័ន្ធនិម្មិត ទៅកាន់សមាជិកសភាជប៉ុន
 

លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានស្នើដល់ប្រទេសជប៉ុន អំពីការថ្លែងសុន្ទរកថាតាមប្រព័ន្ធនិម្មិតមួយ ទៅកាន់សមាជិកសភាជប៉ុន។ នេះបើយោងតាមប្រភពស្និទ្ធនឹងកិច្ចការខាងលើ បានថ្លែងឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែមីនា​ ឆ្នាំ២០២២។ ប្រភពដដែលបានថ្លែងថា ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន បានពាំនាំប្រាប់ដល់ក្រសួងការបរទេសជប៉ុនថា ខ្លួននឹងរៀបចំកម្មវិធីនេះ ប្រសិនបើប្រទេសជប៉ុនទទួលយកសំណើខាងលើ។

សារព័ត៌មានក្នុងប្រទេសជប៉ុនបានរាយការណ៍ថា រាជរដាភិបាល និងគណបក្សកាន់អំណាច គឺ គណបក្សប្រជាធិបតេយ្យសេរីនិយម កំពុងតែពិចារណាថាតើ វាអាចទៅរួចដែរឬយ៉ាងណា សម្រាប់ឱ្យ លោក Volodymyr  Oleksandrovych  Zelenskyy  ថ្លែងសុន្ទរកថាទៅកាន់សភាជប៉ុន។ ប៉ុន្តែយ៉ាងណា  ក៏ដោយ ឧបសគ្គមួយ សម្រាប់ការថ្លែងសុន្ទរកថាបែបនេះ គឺថា អាគារសភាជប៉ុនខ្វះខាតបច្ចេកវិទ្យាចាំបាច់ រួមទាំង ទូរទស្សន៍អេក្រង់ធំផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Zelenskyy បានថ្លែងសុន្ទរកថាពីចម្ងាយ ទៅកាន់សភាចក្រភពអង់គ្លេស កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ និងសភាកាណាដា កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា និងសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទីពុធ ទី១៦ ខែមីនា ដោយលោកបានស្នើឱ្យប្រទេស ទាំង៣ បង្កើនសម្ពាធទណ្ឌកម្មលើរបបដឹកនាំរបស់លោក Vladimir Vladimirovich Putin ប្រធានាធិបតី សហព័ន្ធរុស្ស៊ី នៅចំពេលដែលប្រទេសរុស្ស៊ីកំពុងតែបន្តការឈ្លានពានរបស់ខ្លួនមកលើប្រទេសអ៊ុយក្រែន។

       ប្រទេសជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់រុស្ស៊ី ដោយបានថ្លែងថា ការឈ្លានពាននោះ បានធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន ជាការរំលោភបំពានទៅនឹងច្បាប់អន្តរជាតិ ព្រមទាំងបានចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូក្រុមប្រទេសលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលទីក្រុងមូស្គូ។

រាជរដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានផ្តល់នូវអាវកាក់ការពារគ្រាប់កាំភ្លើង និងសម្ភារៈយោធាផ្សេងៗទៀត ទៅឱ្យអ៊ុយក្រែន ដែលជាការផ្តល់ជូនសម្ភារៈយោធាក៏កម្រ ពីកងកម្លាំងស្វ័យការពារជប៉ុន ទៅកាន់ប្រទេសមួយដែលកំពុងរងការវាយប្រហារប្រដាប់អាវុធ។ ក្រៅពីការផ្តល់ជូនសម្ភារៈយោធា ប្រទេសជប៉ុនក៏បានចាប់ផ្តើមទទួលជនភៀសសឹកមកពីប្រទេសអ៊ុយក្រែនផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.japantimes.co.jp/news/2022/03/16/national/ukraine-volodymyr-zelenskyy-japan-speech-parliament/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`