លោក Joseph Robinette Biden Jr. ប្រធានាធិបតីសហរដ្ឋអាម៉េរិក
សេតវិមានស.រ.អាបានថ្លែងឱ្យដឹងថា លោក Joseph Robinette Biden Jr. ប្រធានាធិបតីស.រ.អា នឹងថ្លែងសុន្ទរកថានៅក្នុងសភា នៃសាធារណរដ្ឋអៀរឡង់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ នៅឯសន្និ សីទសារព័ត៌មានលោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិបានថ្លែងថា លោក Biden នឹងថ្លែងសុន្ទរ កថា “លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយអៀរឡង់” ក៏ដូចជា កិច្ចការ ពាក់ព័ន្ធផ្សេងទៀត ក្រៅពីទីក្រុង Dublin រួមមាន នៅក្រុង Louth និងក្រុង Mayo ផងដែរ។
លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានបានថ្លែងថ្លា លោក Biden នឹងធ្វើដំណើរទៅ កាន់ចក្រភពអង់គ្លេស និងអៀរឡង់នៅថ្ងៃទី១១ ដល់ថ្ងៃទី ១៤ ខែ មេសាឆ្នាំ២០ ២៣។ ដំណើរទស្សនកិច្ច នេះនឹងចាប់ផ្តើមឡើងនៅទីក្រុង Belfast អៀរឡង់ខាងជើង នៅថ្ងៃទី ១១-១២ ដើម្បីកត់សម្គាល់វឌ្ឍន ភាពដ៏ធំធេង ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Belfast/Good Friday កាលពី២៥ឆ្នាំមុន។ បន្ទាប់ពីនោះ លោក Biden នឹងធ្វើដំណើរទៅអៀរឡង់ នៅថ្ងៃទី១២-១៤ ខែមេសា ដែលនៅទីនោះ លោក នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងស.រ.អា និងអៀរឡង់ ក្រោមក្របខ័ណ្ឌបញ្ហាប្រឈមសកលក្នុង ពេលបច្ចុប្បន្ន…៕
https://www.aa.com.tr/en/americas/biden-to-address-irish-parliament-april-13/2864761
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម