logo logo
banner1
ស្ថាប័នកំពូលនីតិប្បញ្ញត្តិចិន ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងជំនួបរវាងប្រធានសភាអាម៉េរិក និងប្រធានាធិបតីកោះតៃវ៉ាន់ នៅអាម៉េរិក
 

លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ និងលោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក

កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រជាជនចិនដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់សាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងជំនួបរវាងសមាជិកសភាស.រ.អា រួមទាំងលោក Kevin McCarthy ប្រធានសភាតំណាង​ ស.រ.អា និងមេដឹកនាំ​កោះតៃវ៉ាន់​លោកស្រី Tsai Ing-wen នៅក្នុងស.រ.អា។ សេចក្តីថ្លែងការណ៍របស់សភាប្រជាជនចិនខាងលើមានខឹ្លសារដូចខាងក្រោម៖

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ដោយមិនខ្វល់ពីការជំទាស់យ៉ាងខ្លាំងក្លា និងយ៉ាងម៉ឺងម៉ាត់ពី តំណាងរបស់ចិន លោក McCarthy និងសមាជិកសភាស.រ.អាដទៃទៀត​បានចចេសជួបជាមួយលោកស្រី Ing-wen ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ស.រ.អា។ សកម្មភាពនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងគោលការណ៍ចិនតែមួយ និងខចែង​នៃសេចក្តីប្រកាសផ្លូវការរួមចិន-ស.រ.អា បានបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរ​ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ សភាប្រជាជនចិនជំទាស់យ៉ាងម៉ឺងម៉ាត់ និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពមួយនេះ។

នៅលើពិភពលោកនេះ មានប្រទេសចិនតែមួយប៉ុណ្ណោះ ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចដកហូតបានពីទឹកដីចិន។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត​ចិន គឺជារដ្ឋាភិបាលស្របច្បាប់តែ មួយគត់តំណាងឱ្យចិនទាំងមូល។ ឯកសារច្បាប់អន្តរជាតិមួយចំនួន រួមទាំង សេចក្តីប្រកាសទីក្រុងគែរ និងទីក្រុង Potsdam បានបញ្ជាក់​អះអាងពីអធិបតេយ្យរបស់ចិនលើកោះតៃវ៉ាន់។ កោះតៃវ៉ាន់គ្មានឋានៈណា មួយនៅក្នុងច្បាប់អន្តរជាតិ ក្រៅតែពីជាផ្នែកមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ។ សកម្មភាពរបស់​លោក Mc Carthy ដែលជាមន្រ្តីជាន់ខ្ពស់លំដាប់ទី៣ នៃរដ្ឋាភិបាលស.រ.អា បានបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងការប្តេជ្ញាចិត្តរបស់ស.រ.អាចំពោះចិន ស្តីពីបញ្ហាកោះតៃវ៉ាន់ និងបាន​បញ្ជូនសារខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កម្លាំងបំបែកខ្លួនដែលកំពុងតែស្វះស្វែងរក “ឯករាជ្យភាពតៃវ៉ាន់”។ សកម្មភាពនេះបានជាន់ឈ្លីដល់ការពិតជាប្រវត្តិសាស្រ្ត យុត្តិធម៌ និងធ្វើ​ឱ្យ​អន្តរាយដល់ច្បាប់អន្តរជាតិ។

អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន មិនអាចបំលោភបំពាន ឬបំបែកបានឡើយ។ យើងទទូចយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋាភិបាល និងសភាស.រ .អាត្រូវបញ្ឈប់នូវ​ការ​បំភ្លៃ និងបិទបាំងគោលការណ៍ចិនតែមួយ បញ្ឈប់សកម្មភាពបែបផ្សងព្រេងឆ្លងកាត់បន្ទាត់ក្រហម និងបញ្ឈប់ការធ្វើឱ្យអន្តរាយដល់មូលដ្ឋានគ្រឹះ​នយោបាយនៃចំណង​ទាក់ទងរវាងចិន និងសហរដ្ឋអាម៉េរិក៕

http://ព័ត៌មានសភាទ្វីបអាម៉េរិក ០៧-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.globaltimes.cn/page/202304/1288595.shtml



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`