លោក Boyko Metodiev Borisov អតីតនាយករដ្ឋមន្រ្តីប៊ុលហ្គារី និងជាប្រធានគណបក្ស GERB
លោក Boyko Metodiev Borisov មេដឹកនាំគណបក្សនិយមកណ្តាល-ស្តាំ GERB និងជាអតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី ដែលទទួលបានជ័យជម្នះយ៉ាងប្រផិតប្រផើយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់នោះ បានអញ្ជើញគណបក្សទាំងអស់ដែលទទួលបានអាសនៈនៅក្នុងសភាចូលរួមកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ គណបក្ស GERB កំពុងប៉ុនប៉ងបង្កើតរដ្ឋា ភិបាលថ្មីមួយទៀត បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកសភាមិនបានផល ជាលើកទី៥ ក្នុងរយៈ ពេល ២ឆ្នាំមកនេះ។
លោក Borisov បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលដែលមានស្ថិរភាពបំផុតនឹងរួមមាន គណបក្ស GERB របស់លោក ដែលទទួលបានសំឡេង ២៦.៥% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០២ ខែ មេសា ឆ្នាំ២០២៣ ហើយអ្នកទទួលជ័យជម្នះលំដាប់ទី២ គឺគណបក្សគាំទ្រអឺរ៉ុប We Continue the Change និងក្រុមចម្រុះប្រជាធិបតេយ្យប៊ុលហ្គារី ដែលទទួលបានសំឡេង ២៤.៥%។ លោក Borisov ថ្លែងថា ដៃគូរបស់យើងនឹងគាំទ្រគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីកងទ័ពរុស្ស៊ី ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់ប៊ុលហ្គារី ដើម្បីចូលក្នុងតំបន់អឺរ៉ូ និងលិខិតឆ្លងដែនធ្វើដំណើរដោយសេរីចូលតំបន់ Schengen របស់អឺរ៉ុប។ ប៉ុន្តែយ៉ាងណាក៏ដោយលោក Borisov នឹងមិនច្រានចោលកិច្ចពិភាក្សា ជាមួយគណបក្សនយោបាយទាំង៦ ដែលចូលក្នុងសភា រួមទាំង គណបក្សស្តាំនិយមជ្រុលគាំទ្ររុស្ស៊ី Revival Party ដែលតស៊ូមតិឱ្យប៊ុលហ្គារីចាកចេញពីអង្គការណាតូ និងសហភាពអឺរ៉ុបផងដែរ។ គណបក្សនេះទទួលបានសំឡេងលំដាប់ទី៣ ត្រូវជា ១៤.១៥% នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។
គួរបញ្ជាក់ផងដែរថា ប៊ុលហ្គារីបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលចាំផ្ទះ ដែលតែងតាំងដោយលោក ប្រធានាធិបតី Rumen Radev ចាប់តាំងពីសាធារណជនបានផ្ទុះកំហឹងជាច្រើនឆ្នាំពាក់ព័ន្ធនឹងអំពើពុក រលួយ និងឈានទៅជាមហាបាតុកម្មនៅក្នុងឆ្នាំ២០២០។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានាធិបតី បានរំលាយសភា និងប្រកាសការបោះឆ្នោតថ្ងៃទី០២ ខែមេសា។ ក្នុងខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាល គាំទ្រប្រទេស លោកខាងលិចរបស់លោកនាយករដ្ឋមន្រ្តី Kiril Petkov ត្រូវបានទម្លាក់ដោយការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភា ក្រោយពីបានឡើងកាន់អំណាចបានរយៈពេល ៦ខែ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៧-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.rferl.org/a/32350736.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម