
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស បានកត់សម្គាល់ពីការរីកចម្រើនខ្លាំងរបស់ក្រសួងព័ត៌មាន និងទូរគម នាគមន៍ ទាំងការកសាងគោលនយោបាយ និងការលើកកម្ពស់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់។ លោកប្រធាន Hue បានបើកកិច្ចប្រជុំមួយ ជាមួយក្រសួងព័ត៌មាន និងទូរគមនាគមន៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
ក្រសួងព័ត៌មាន និងទូរគមនាគមន៍ គឺជាផ្នែកនៃបច្ចេកវិទ្យាឧស្សាហកម្ម និងសេវាកម្ម ប៉ុន្តែ ក្រសួងនេះ ពាក់ព័ន្ធតែផ្នែកបច្ចេកវិទ្យាឌីជីតាល់ប៉ុណ្ណោះ ដែលជាបច្ចេកវិទ្យាស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ក្រសួងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
វិស័យព័ត៌មាន និងទូរគមនាគមន័នេះ មានកម្មករសរុបចំនួន ១.៥ លាននាក់ នៅតាមអង្គភាពចំនួន ៨៥,០០០ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីតាល់ផងដែរ។ លើសពីនេះទៀត សកម្មភាពផលិតកម្ម និងធុរកិច្ច, វិស័យព័ត៌មាន និងទូរគមនាគមន៍ ក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរ លើក្រសួង-ស្ថាប័នដែលកំពុងអភិវឌ្ឍន៍។
កាលពីក្នុងអាណត្តិ ២០២១-២០២៣ ក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានកសាងច្បាប់ ៤ ដែលរួមមាន វិសោធនកម្មច្បាប់ និងការបន្ថែមមាត្រាមួយចំនួនក្នុងច្បាប់ស្តីពី រលកធាតុអាកាសវិទ្យុ វិសោធនកម្មច្បាប់ស្តីពី ការផ្លាស់ប្តូរគ្រឿងអេឡិចត្រូនិច និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ទូរគមនាគមន៍ និងសេចក្តីព្រាងច្បាប់ស្តីពី ឧស្សាហកម្មបច្ចេកវិទ្យាឌីជីតាល់។
លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍បានរាយការណ៍ថា ប្រាក់ចំណូលសរុបដែលបានមកពីវិស័យនេះ កើនដល់ ៣.៨៩៣.៥៩៥ ពាន់លានដុងក្នុងឆ្នាំ២០២២ ស្នើនឹង ១២.៧%។ សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានតាក់តែងឡើង ក្នុងពេលចាប់ផ្តើមបញ្ចូលមាត្រាមួយចំនួនក្នុង ប្រៃសណីយ៍, វិជ្ជាជីវៈតុលាការ, ការផ្សព្វផ្សាយព័ត៌មាន និងរដ្ឋាភិបាលឌីជីតាល់។
ទន្ទឹមពេលជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម នឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពរដ្ឋាភិបាលអេឡិចត្រូនិច និងរដ្ឋាភិបាលឌីជីតាល់, វេទិកាគ្រប់គ្រងព្រំដែនរួម, ការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗដើម្បីដោះស្រាយបញ្ហាតូចៗមួយចំនួនរបស់វៀតណាម និងលើកទឹកចិត្តដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីតាល់នៅបរទេស…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៧-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://vietnamnet.vn/en/vn-sees-grade-promotion-in-digital-government-economy-society-2128922.html