លោកស្រី Sanna Mirella Marin នាយករដ្ឋមន្រ្តីផុតអាណត្តិនៃសាធារណរដ្ឋហ្វាំងឡង់នឹងចុះចេញពីតំណែងប្រមុខគណបក្សសង្គមប្រជាធិបតេយ្យ (SDP) របស់លោកស្រី និងបោះបង់តួនាទីជាមេដឹកនាំផ្សេងៗទៀត បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា កាលពីថ្ងៃអាទិត្យ ទី០២ ខែ មេសា ឆ្នាំ២០២៣។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីហែលស៊ិនគី លោកស្រី Marin បានថ្លែងថា លោកស្រីបានសម្រេចចិត្តមិនបន្តធ្វើជាមេដឹកនាំគណបក្សនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ និងទាត់ចោលបេក្ខភាពជាប្រធាន ក្រោយពីទទួលស្គាល់ការចាញ់ឆ្នោត និងមានផែនការវិលត្រឡប់ទៅធ្វើជាសមាជិកសភាហ្វាំងឡង់វិញ។
លោកស្រី Marin បានថ្លែងថា “នេះជាពេលវេលាដ៏លំបាកមួយ ដោយលោកស្រីបានច្រានចោលតួនាទីជារដ្ឋមន្រ្តី ប្រសិនបើគណបក្សសង្គមប្រជាធិបតេយ្យ (SDP) ចូលរួមក្នុងរដ្ឋាភិបាលចម្រុះថ្មីមួយ”។ លោកស្រីទទួលស្គាល់ដោយស្មោះត្រង់ថា ភាពស៊ូទ្រាំ និងភាពអំណត់អត់ធន់របស់លោកស្រីត្រូវបានស្ថិត ក្នុងការធ្វើតេស្ត ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ។
លោកស្រី Marin វ័យ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងជាងគេប្រចាំសហសវត្សរ៍ បន្ទាប់ពីការចូលកាន់តំណែងកាលពីឆ្នាំ២០១៩ បានចាញ់ឆ្នោតកាលពីថ្ងៃអាទិត្យពីក្រុមគណបក្សប្រឆាំងក្រុមចម្រុះជាតិ។ ជាមួយនឹងគណបក្សប្រឆាំងនឹងជនអន្តោប្រវេសន៍ ក៏ទទួលបានការគាំទ្រដ៏ខ្លាំងក្លាជាងគណបក្សសង្គមប្រជាធិបតេយ្យ (SDP)របស់លោកស្រីផងដែរ ការបោះឆ្នោតលើកនេះសង្កត់ធ្ងន់លើក្តីបារម្ភពាក់ព័ន្ធនឹងឱនភាពថវិកា និងបញ្ហាផ្សេងៗនៅក្នុងប្រទេស។ លោកស្រី Marin គឺជាស្រ្តីប្រមុខរដ្ឋាភិបាលទី៣ហើយ ដែលចុះចេញពីតំណែង នៅក្នុងរយៈពេលដ៏ខ្លីនេះ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី Jacinda Ardern នៅនូវែលសេឡង់ និងលោកស្រី Nicola Sturgeon នៅស្កុតលែន។
លោក Petteri Orpo មេដឹកនាំគណបក្សចម្រុះជាតិ ដែលនឹងឡើងជានាយករដ្ឋមន្រ្តីជំនួសតំណែងលោកស្រី Marin បានថ្លែងថា ការចាប់ផ្តើមការចរចាទំនងជានឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីសភាកោះប្រជុំ ដោយសង្ឃឹមថានឹងបង្កើតបានរដ្ឋាភិបាលចម្រុះនៅត្រឹមថ្ងៃទី២៣ ខែមិថុនា ចំរដូវ កាលសម្រាកពាក់កណ្តាលរដូវក្តៅ។ លោក Orpo បានថ្លែងបន្តថា លោកមានផែនការស្នើដល់គណបក្សដែលជាប់ឆ្នោតនៅក្នុងសភាទាំងអស់ចូលរួមក្នុងការចរចាដំណាក់កាលទី១ ស្តីពីការបង្កើតរដ្ឋាភិបាលថ្មី៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://thepeninsulaqatar.com/article/05/04/2023/finlands-premier-marin-to-step-down-after-election-loss
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម