logo logo
banner1
រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងជាសមាជិកសភាចក្រភពអង់គ្លេស ជាប់បម្រាមបើកបរ ៦ខែ ដោយសារបើកលើសល្បឿនកំណត់
 

លោក Robert Jenrick រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ចក្រភពអង់គ្លេស និងជាសមាជិកសភាមកគណបក្សអភិរក្ស

លោក Robert Jenrick រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ចក្រភពអង់គ្លេស និងជាសមាជិកសភាមកពី គណបក្សអភិរក្ស មណ្ឌល Nottinghamshire ទទួលបានការពិន័យ និងហាមបើកបររយៈពេល ៦ខែ  បន្ទាប់ពីលោកត្រូវបានរកឃើញថា បានបើកបរលើសល្បឿនកំណត់នៅលើមហាវិថី កាលពីឆ្នាំ២០២២ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានបានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ ២០២៣។

លោក Robert Jenrick ទទួលបានការពិន័យ ក្រោយពីលោកបានបំពានល្បឿនកំណត់បណ្តោះ អាសន្ន ត្រឹម ៤៥គម (២៨ម៉ាយ)ក្នុង១ម៉ោង នៅលើមហាវិថី M1 នៅក្នុងក្រុង Nottinghamshire កាលពីខែសីហា ឆ្នាំ២០២២។ លោក Robert Jenrickដែលជាប្រមុខជនអន្តោប្រវេសន៍ចក្រភពអង់គ្លេស ចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២​មកនោះ ក៏ទទួលរងការផាកពិន័យជាទឹកប្រាក់ចំនួន ១,៦៣៩ ផោន (២០០០ដុល្លារសហរដ្ឋអាម៉េរិក) ផងដែរ។ នេះបើតាមប្រភពសារព័ត៌មានដដែលខាងលើ…៕

https://www.aa.com.tr/en/europe/uk-minister-received-6-month-driving-ban-for-speeding/2863667



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`