សមាជិករដ្ឋសភាវៀតណាមពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួនក្នុងសម័យប្រជុំលើកទី៥
រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំសមាជិករដ្ឋសភាពេញម៉ោងរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាលើបញ្ហាមួយចំនួន ដែលនឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ នៃរដ្ឋសភា នាពេលខាងមុខ។ ប្រធានរដ្ឋសភារូបនេះ បានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមអាណត្តិមក រដ្ឋសភានីតិកាលទី១៥ បានអនុម័តច្បាប់ ១៦ និងសេចក្តីសម្រេច ២១ ជាមួយនឹងកុងសង់ស៊ីសខ្ពស់។
លោកប្រធាន Hue បានថ្លែងថា ការកសាងច្បាប់ គឺជាចំនុចប្រសព្វមួយនៃសម័យប្រជុំលើកទី៥ នៅពេលខាងមុខនេះ ក្នុងអំឡុងពេលដែលសេចក្តីព្រាងច្បាប់សំខាន់ៗ នឹងត្រូវពិនិត្យ និងអនុម័ត។ លោកប្រធាន Hue ក៏បានស្នើឱ្យសមាជិកសភាទាំងមូលយកចិត្តទុកដាក់លើសេចក្តីព្រាងច្បាប់ ៧ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ ៦ នឹងត្រូវពិនិត្យពិភាក្សាក្នុងសម័យប្រជុំលើកទី ៥ នោះ រួមមាន សេចក្តីព្រាងច្បាប់ស្តីពី សហករណ៍, សេចក្តីព្រាងច្បាប់ស្តីពី ការដេញថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារសិទ្ធិអ្នកប្រើប្រាស់, សេចក្តីព្រាងច្បាប់ស្តីពី ថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី ការធ្វើពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិច និងសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារជនស៊ីវិល។ សម្រាប់សេចក្តីព្រាងច្បាប់ភូមិបាល នឹងត្រូវលើកទៅពិនិត្យពិភាក្សាក្នុងសម័យប្រជុំលើកទី៦ នាពេលខាងមុខ។
ក្នុងអំឡុងពេលសម័យប្រជុំលើកទី២០ និង២១ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ទាំង ៦ នេះរួចហើយ លោកប្រធាន Hue បានបន្ថែមទៀតថា ក្រសួង-ស្ថាប័នដែលធ្វើសេចក្តីព្រាងច្បាប់ និងត្រួតពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងនោះ រហូតមកដល់ពេលនេះ បានឯកភាពគ្នាលើមតិភាគច្រើននៃខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ទាំងនោះ។
សម្រាប់សេចក្តីព្រាងច្បាប់ភូមិបាលដែលគ្រោងនឹងពិនិត្យពិភាក្សានោះ លោក Hue បានកត់សម្គាល់ថា ប្រហែលមានមតិយោបល់ចំនួន ១១.៥ លាន ដែលប្រមូលបានពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលស្នើឱ្យសមាជិកសភាទាំងមូលបន្តពិនិត្យពិភាក្សាលើបញ្ហាសំខាន់ៗនៃសេចក្តីព្រាងច្បាប់នោះ ដែលរួមមាន មតិយោបល់ស្តីពី សិទ្ធិ និងការទទួលខុសត្រូវលើដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ និងសិទ្ធិ និងកាតព្វកិច្ចអ្នកប្រើប្រាស់ដីធ្លី ក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើនទៀត៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៥-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/fulltime-deputies-discuss-bills-to-be-debated-at-nas-fifth-session/251044.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម