logo logo
banner1
ប្រធានរដ្ឋសភាឥណ្ឌា សម្តែងក្តីបារម្ភពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន
 

លោក Om Birla ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា បានទទួលចួបគណៈប្រតិភូសភានៃសាធារណរដ្ឋអូទ្រីស   លោក Om Birla បានថ្លែងថា ប្រទេសទាំងពីរមានជំនឿលើលទ្ធិប្រជាធិបតេយ្យ  និង តម្លៃនៃប្រជាធិបតេយ្យ ដែលបានពង្រឹងនូវចំណងទាក់ទងទ្វេភាគី។ លោក​ប្រធានរដ្ឋសភារូបនេះ បាន   សម្តែងនូវក្តីព្រួយ​បារម្ភពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ​និងថា ឥណ្ឌាស្វះស្វែងរកការបង្កើតនូវសន្តិភាពអ៊ុយក្រែនតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត។ លោកបានថ្លែងបន្ថែមថា ការអភិវឌ្ឍអាចធ្វើទៅបានតែនៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយសន្តិភាព និងភាពស្រុះស្រួលគ្នា ហើយគ្រប់គ្នាត្រូវតែធ្វើការរួមគ្នា ដើម្បីសម្រេចទិសដៅមួយនេះ។

ប្រទេសឥណ្ឌា និងអូទ្រីសបានចែករំលែកនូវទស្សនៈដូចគ្នា ហើយភាគីទាំងពីរ តែងតែគាំទ្រសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោក។ លោក Om Birla បានថ្លែងបន្តថា ឥណ្ឌាដើរតួនាទីនាំមុខគេ ក្នុងកិច្ចសហប្រតិបត្តិការសភាអន្តរជាតិ និងតែងតែជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសភាអន្តរជាតិ ដូចជា សហភាពអន្តរសភា(IPU) និងសមាគមសភាខំមិនវែល (CPA) ជាដើម។ លោកសម្តែងនូវជំនឿថា   កិច្ចប្រជុំជាទៀងទាត់រវាងគណៈប្រតិភូសភានឹងពង្រឹងបន្ថែមនូវការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេស និងប្រជាជនទាំងពីរ។ គួរកត់សម្គាល់ថា យើងតែងតែមានអន្តរកម្មជាទៀងទាត់រវាងសភានៃប្រទេសទាំងពីរ លោកប្រធានរដ្ឋសភាបានបង្ហាញនូវក្តីសោមនស្សចំពោះ ក្រុមមិត្តភាពសភាអូទ្រីស-ឥណ្ឌា ដែលបានបង្កើតឡើងនៅក្នុងប្រទេសអូទ្រីស  ហើយក្រុមដូចគ្នានេះ កំពុងស្ថិតក្នុងដំណើរការបង្កើតនៅក្នុងប្រទេសឥណ្ឌាផងដែរ។

ដឹកនាំដោយ លោក Wolfgang Sobotka ប្រធានក្រុមប្រឹក្សាជាតិ(សភាជាន់ទាបអូទ្រីស) គណៈ ប្រតិភូសភាអូទ្រីស កំពុងតែបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅក្នុងប្រទេសឥណ្ឌា។  លោកស្រី  Christine Schwarz-Fuchs ប្រធានក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់) និងសមាជិកសភាជាច្រើនរូបទៀត ក៏ជាផ្នែកមួយនៃគណៈប្រតិភូសភាផងដែរ។ រដ្ឋមន្រ្តីជាច្រើនរូប ​លោក Harivansh Narayan Singh អនុ ប្រធានព្រឹទ្ធសភាឥណ្ឌា និងសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក៏មានវត្តមាននៅក្នុងឱកាសនោះផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://theindianawaaz.com/ls-speaker-expresses-concern-over-russia-ukraine-conflict/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`