លោក Vyacheslav Volodin ប្រធានសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី
លោក Vyacheslav Volodin ប្រធានសភាឌូម៉ា ដែលជាសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ីបានបង្ហោះ សារក្នុងបណ្តាញសង្គមតេឡេក្រាមរបស់លោកថា “ការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុង ព្រុចស៊ែលចំពោះអាជ្ញាធរដ្ឋាភិបាលទីក្រុងកៀវនឹងនាំទៅដល់ការបង្កើតរដ្ឋភេរវករ នៅចំកណ្តាលអឺរ៉ុប”។ លោក Volodin ថ្លែងថា ភ្នាក់ងារសេវាសន្តិសុខសហព័ន្ធរុស្ស៊ីបានទប់ស្កាត់ការវាយប្រហារមួយចំនួនមក លើអ្នកសារព័ត៌មានរុស្ស៊ីមួយចំនួន។ របបដឹកនាំទីក្រុងកៀវកំពុងតែព្យាយាមបំភិតបំភ័យ និងបំផ្លាញអ្នក សារព័ត៌មានទាំងនោះដែលនិយាយការពិត។
លោក Volodin បានថ្លែងបន្ថែមទៀតថា ការទទួលខុសត្រូវលើជនទាំងឡាយណាដែលត្រូវបានសម្លាប់ និងរងរបួស គឺមេដឹកនាំប្រទេសលោកខាងលិចដែលកំពុងតែគាំទ្រអ៊ុយក្រែន។ គ្មានការអត់ឱនសម្រាប់ អំពើភេរវនិយមនោះឡើយ។ នៅទូទាំងពិភពលោកនេះ គ្មានប្រទេសណាមួយចរចាជាមួយភេរវករនោះ ឡើយ គឺមានតែកម្ទេចប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ កន្លង មកនេះ មានការបំផ្ទុះគ្រាប់បែកមួយនៅក្នុងហាងកាហ្វេមួយនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី បានសម្លាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់យោធារុស្ស៊ីដ៏លេចធ្លោម្នាក់ គឺលោក Vladlen Tatarsky…៕
https://www.aa.com.tr/en/politics/russia-claims-western-support-for-ukraine-led-to-creation-of-terrorist-state-/2862803
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម