ភ្ញៀវទេសចរណ៍បរទេសផឹកកាហ្វេនៅតាមចិញ្ចើមផ្លូវ
គេហទំព័រផ្លូវការនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម បានស្នើឱ្យរដ្ឋសភាអនុម័តការបង្កើនលើកលែងទិដ្ឋាការស្នាក់នៅមួយជាបី រហូតដល់ ៤៥ ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍មកពីប្រទេសសំខាន់ៗនានា ដើម្បីជំរុញការស្តារសេដ្ឋកិច្ចជាតិ នៅក្រោយសម័យជំងឺកូវីដ-១៩។ ទិដ្ឋាការស្នាក់នៅរយៈពេល ៤៥ ថ្ងៃ នេះ នឹងផ្តល់ពេលវេលាកាន់តែច្រើនដល់ជនបរទេស ដើម្បីស្វែងយល់អំពីប្រទេសវៀតណាម និងការស្វែងរកឱកាសធុរកិច្ចសម្រួលដល់ការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ។
ភ្ញៀវទេសចរណ៍ដែលមកពីប្រទេសអឺរ៉ុបមួយចំនួន, ជប៉ុន និងកូរ៉េខាងត្បូង គឺជាទីផ្សារទេសចរណ៍យ៉ាងសំខាន់របស់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ស្នាក់នៅក្នុងប្រទេសរបស់ខ្លួន រយៈពេលតែ ១៥ ថ្ងៃ ប៉ុណ្ណោះ ដោយលើកលែងទិដ្ឋាការ។ ភ្ញៀវទេសចរណ៍ជាង ៨១០,០០០ នាក់ មកពីកូរ៉េខាងត្បូង បានមកទស្សនាប្រទេសវៀតណាម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ បានបង្កើតទីផ្សារយ៉ាងធំរបស់ខ្លួន។ អនុលោមតាមសំណើខាងលើរដ្ឋាភិបាលក៏បានស្នើសុំផ្លាស់ប្តូរមកប្រើទិដ្ឋាការអេឡិចត្រូនិច (e-visa) ផងដែរ។ បច្ចុប្បន្ននេះ មានប្រទេសតែជាង ៨០ ប៉ុណ្ណោះ ទទួលបានទិដ្ឋាការបែបនេះ និងបង្កើនរយៈពេលទិដ្ឋាការស្នាក់នៅនាពេលបច្ចុប្បន្ន ៣០ ថ្ងៃ រហូតដល់ ៣ ខែ។
រដ្ឋសភាវៀតណាម នឹងពិនិត្យពិភាក្សាលើសំណើទាំងនេះ នៅក្នុងសម័យប្រជុំនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ទោះបីជា ការបើកសម័យប្រជុំឡើងវិញនៅដើមឆ្នាំ២០២៣ នេះ ក្រោយពីជំងឺឆ្លងកូវីដ-១៩ ក៏ដោយ ក៏ប្រទេសវៀតណាមមិនបានរៀបចំទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យបានច្រើនឡើយ ដែលញ៉ាំងឱ្យតួអង្គឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ ស្វែងរកការលើកលែងទិដ្ឋាការដើម្បីជួយប្រទេសវៀតណាម៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៤-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://e.vnexpress.net/news/travel/gov-t-submits-proposal-for-45-day-visa-free-stay-for-visitors-from-major-markets-4588691.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម