logo logo
banner1
សមាជិកសភាតៃវ៉ាន់៖ ប្រធានគណៈកម្មាធិការសភាតំណាង សហរដ្ឋអាមេរិក ១ រូប ធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ
 

លោក Michael McCaul ប្រធានគណៈកម្មាធិការការបរទេសនៃសភាតំណាងសហរដ្ឋអាមេរិក

រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ សមាជិកសភាកោះតៃវ៉ាន់ ១ រូប បានថ្លែងប្រាប់ សារព័ត៌មាន CNA ថា លោក Michael McCaul ប្រធាន​គណៈកម្មាធិការការបរទេសនៃសភាតំណាងសហរដ្ឋ អាមេរិក ត្រូវបានគេរំពឹងថា នឹងអញ្ជើញមកដល់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ សម្រាប់ដំណើរទស្សនកិច្ចមួយ ក្នុងអំឡុងពេលលោកគ្រោងជួបពិភាក្សាការងារជាមួយលោកស្រី TsaiIng-wen(蔡英文)​ ប្រធានាធិបតីកោះតៃវ៉ាន់។ លោក Wang Ting-yu សមាជិកសភាគណបក្សអភិវឌ្ឍន៍ ប្រជាធិបតេយ្យដែលជាសមាជិក១រូប​ របស់គណៈកម្មាធិការនេះ បានថ្លែងថា ក្រៅពីកិច្ចប្រជុំជាមួយលោកស្រី ប្រធានាធិបតី, លោក McCaul និងគណៈប្រតិភូរបស់លោក ក៏គ្រោងជួបពិភាក្សាការងារជាមួយ សមាជិកគណៈកម្មាធិការការបរទេស និងការពារជាតិនៃរដ្ឋសភាកោះតៃវ៉ាន់ផងដែរ ដើម្បីស្វែងយល់ឱ្យកាន់តែ​ច្បាស់ថែមទៀត ពីការគំរាមកំហែង និងបញ្ហាប្រឈមនានារបស់កោះតៃវ៉ាន់៕

https://focustaiwan.tw/politics/202304030004



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`