លោក Fabio Rampelli សមាជិកសភាជាន់ទាបនៃសាធារណរដ្ឋអ៊ីតាលី
សារព័ត៌មានប្រចាំថ្ងៃក្នុងប្រទេសអ៊ីតាលី lI Sole 24 daily បានរាយការណ៍ថា រដ្ឋាភិបាលស្តាំនិយម នៃសាធារណរដ្ឋអ៊ីតាលីកំពុងស្វះស្វែងរកការហាមឃាត់ការប្រើប្រាស់ភាសាអង់គ្លេស ក្នុងទំនាក់ទំនងផ្លូវការ។ សេចក្តីស្នើច្បាប់ដែលតាក់តែងឡើងដោយលោក Fabio Rampelli សមាជិកសភាជាន់ទាបអ៊ីតាលី រួមជាមួយនឹងគណបក្សកាន់អំណាច គឺគណបក្សបងប្អូន(brothers party) បានស្នើឱ្យដាក់ពិន័យរហូត ដល់ ១០០,០០០អឺរ៉ូ(១០៨,៧០៥ ដុល្លារ) ចំពោះការបំពានច្បាប់។ លោក Rampelli បានទទូចថា ភាសាអ៊ីតាលី កំពុងត្រូវបានជ្រៀតចូលបន្តិចម្តងៗតាមរយៈការកើនឡើងនៃចំនួនពាក្យជាភាសាអង់គ្លេស។
សំណើច្បាប់ខាងលើក៏ស្វះស្វែងផងដែរ ដើម្បីដាក់ពិន័យការប្រើប្រាស់ភាសាបរទេសណាមួយនៅ ក្នុងការទំនាក់ទំនងផ្លូវ។ សំណើច្បាប់នេះមានរួមមាន ៨មាត្រា និងខចែង។ ក្នុងចំណោមនោះ ក៏មានការ បង្កើតគណៈកម្មាធិការសភាមួយ ដើម្បីការពារ លើកកម្ពស់ និងពង្រឹងការប្រើប្រាស់ភាសាអ៊ីតាលីដែល កំពុងតែស្ថិតក្រោមការគំរាមកំហែងពី “ការជ្រៀតចូលនៃភាសាអង់គ្លេស”…៕
https://www.aa.com.tr/en/europe/italys-ruling-party-seeks-to-ban-use-of-english-in-official-communication/2861908
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម