logo logo
banner1
ក្រសួងយុត្តិធម៌ហ្វាំងឡង់ ៖ ក្រុមចម្រុះគណបក្សប្រឆាំង ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា
 

លោកស្រី Sanna Marin នាយករដ្ឋមន្រ្តីហ្វាំងឡង់ទទួលស្គាល់ថាគណបក្សរបស់លោកស្រីចាញ់ឆ្នោត

ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋហ្វាំងឡង់បានថ្លែងឱ្យដឹងថា ក្រុមគណបក្សប្រឆាំងគឺគណបក្សចម្រុះ ជាតិបានអះអាងពីទទួលបានជ័យជម្នះ​នៅក្នុងការបោះឆ្នោតជ្រើសតាំង​សមាជិកសភា។ “ក្រោយពីការរាប់ សន្លឹកឆ្នោតបាន៩៩% ក្រុមចម្រុះគណបក្សប្រឆាំងដឹកនាំដោយលោក Petteri Orpo កំពុងនាំមុខដោយ ទទួលបានសំឡេង ២០.៨% គណបក្សប្រឆាំង​ គឺគណបក្សប្រជាជនហ្វាំងឡង់ដឹកនាំដោយលោកស្រី Riikka Purra តាមពីក្រោយដោយទទួលបាន ២០% គណបក្សកាន់អំណាច គឺគណបក្សសង្គមប្រជា ធិបតេយ្យដឹកនាំដោយលោកស្រី Sanna Marin នាយករដ្ឋមន្រ្តីហ្វាំងឡង់ទទួលបាន ១៩.៩% និងគណ បក្ស Centre party ដឹកនាំដោយលោកស្រី Annika Saarikko ទទួលបាន ១១.៣%។”

ថ្លែងនៅឯទីស្នាក់ការយុទ្ធនាការលោក Orpo បានអះអាងពីជ័យជម្នះ ជាមួយនឹងផែនការចាប់ផ្តើម ចរចាជាមួយគណបក្សដទៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ខណៈដែលលោកស្រី Marin ទទួល ស្គាល់ការបរាជ័យរបស់គណបក្សលោកស្រី និងអបអរសាទរដល់គណបក្សជាគូប្រជែង។ គណបក្សក្រុម ចម្រុះជាតិបានអំពាវ​នាវឱ្យមានគោលនយោបាយក្បិតក្បៀតដើម្បីទូទាត់ឱនភាពថវិកា និងបានទទូចពី ភាពចាំបាច់ក្នុងការកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់កម្មករទាំងអស់ ព្រមទាំង​គាំទ្រដល់កិច្ចប្រឹង ប្រែងក្នុងការស្នើសុំចូលក្នុងអង្គការណាតូ…៕

https://www.urdupoint.com/en/world/finnish-opposition-national-coalition-party-w-1670096.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`