ក្រុមគណបក្សចម្រុះ(GERB-SDS) ទទួលបានសំឡេងឆ្នោត ២៦.៦៧% ខណៈដែលក្រុមចម្រុះដែលទើបតែរួមបញ្ចូលគ្នាដែលជាក្រុមអ្នកនិយមកណ្តាល គណបក្ស We Continue the Change ដឹកនាំដោយលោក Kiril Petkov អតីតនាយករដ្ឋមន្ត្រីប៊ុលហ្គារី១រូបទៀត និងគណបក្សសម្ព័ន្ធអ្នកបោះឆ្នោតប្រជាធិបតេយ្យប៊ុលហ្គារីទទួលបាន២៤.៦៨%។ គណបក្សនយោបាយដែលគាំទ្រសហព័ន្ធរុស្ស៊ីដែលជាគូប្រជែង ស្ថិតក្នុងលំដាប់ទី៣ ដោយទទួលបានសំឡេង ១៤.៥៨%។
គណបក្សចំនួន ៣ផ្សេងទៀតដែលអាចនឹង ឆ្លងផុតកម្រិតអប្បបរមា ៤% ក៏នឹងទទួលបានភាពជាតំណាងនៅក្នុងសភាប៊ុលហ្គារីផងដែរ។ គណបក្សទាំងនោះរួមមាន គណបក្សចលនាដើម្បីសិទ្ធិ និងសេរីភាពទទួលបានសំឡេងឆ្នោត ១២.៥៩% គណបក្សជនសង្គមនិយមប៊ុលហ្គារីទទួលបាន ៩.០៣% និងគណបក្សនយោបាយអ្នកប្រជានិយម There Is Such a People ទទួលបានសំឡេង ៤.២៥%។ លទ្ធផលបឋមនេះ ស្របគ្នាទាំងស្រុងទៅនឹងការស្ទង់មតិរបស់អ្នកសិក្សាសង្គមដែលធ្វើឡើងនៅឯស្ថានីយ បោះឆ្នោតដែលធ្វើឡើងជាសាធារណៈនៅពាក់កណ្តាលអធ្រាត្រ ដោយបណ្តាញផ្សព្វផ្សាយក្នុងប្រទេសប៊ុលហ្គារី Nova។