logo logo
banner1
ប្រធានសភាអ៊ីរ៉ាក់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួង​ការបរទេសអេហ្ស៊ីប ក្នុងរដ្ឋធានីគែរ
 

លោក Hanafy El-Gebaly ប្រធានរដ្ឋសភាអេហ្ស៊ីប (ស្តាំ) ទទួលជួបពិភាក្សាការងារជាមួយ​លោក Mohammed Al-Halboosi ប្រធានសភាអ៊ីរ៉ាក់ ក្នុងរដ្ឋធានីគែរ

លោក Mohammed Al-Halboosi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់បានអញ្ជើញមកដល់រដ្ឋធានីគែរ ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ ជាទីដែលលោកគ្រោងពិភាក្សា​ការងារ​ជាមួយលោក Affairs Sameh Shoukry រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៣។​ ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានខុទ្ទកាល័យប្រធានសភាតំណាងអេហស្ស៊ីប បានចេញផ្សាយ​សេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៣ ថា លោក Hanafy El-Gebaly ប្រធានសភាតំណាងអេហ្ស៊ីប បានទទួលជួបបដិសណ្ឋារកិច្ចលោក Al-Halboosi ក្នុងរដ្ឋធានីគែរ។

លោក Shoukry និងលោក Al-Halboosi  គ្រោងពិភាក្សាការងារអំពី ទំនាក់ទំនងទ្វេភាគីនៃប្រទេស ទាំងពីរ និងប្រធានបទសំខាន់ៗមួយចំនួន ដែលជាកង្វល់រួម។ ដំណើរ​ទស្សនកិច្ចរបស់លោក Al-Halboosi នេះ បានធ្វើឡើងរយៈពេល ១ ខែគត់ បន្ទាប់ពីលោក Mohammed Shia Al-Sudani នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានចូលកាន់តំណែង​កាលពី​ខែតុលា ឆ្នាំ២០២២ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់រដ្ឋធានីគែរ ក្នុងនាមនាយករដ្ឋមន្ត្រី និងបានជួបពិភាក្សាការងារជាមួយលោក Abdel-Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីប។

ប្រទេសអ៊ីរ៉ាក់ ក្រោមការដឹកនាំរបស់លោក Al-Sudani នាពេលថ្មីៗនេះ បានបង្ហាញនូវចេតនាចង់ជួយសម្រាលប្រទេសអ៊ីរ៉ង់នូវចំណងទាក់ទងរបស់ខ្លួនជាមួយប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត។ កាលពី ចុងខែកុម្ភៈ ឆ្នាំ២០២៣ លោក Hossein Amir Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងអំណរគុណប្រទេសអ៊ីរ៉ាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឈានទៅរកកិច្ចសន្ទនារបស់ប្រទេស អ៊ីរ៉ង់ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអារ៉ាប់ទាំងពីរនេះក្នុងដំណើរទស្សនិច្ចមួយនៅរដ្ឋធានីបាកដាដ។

ដំណើរទស្សនកិច្ចរបស់លោក Al-Halboosi នៅរដ្ឋធានីគែរនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកិច្ចប្រជុំរបស់លោក Shoukry ជាមួយលោក Faisal Mekdad រដ្ឋមន្ត្រី​ក្រសួងការបរទេសស៊ីរី ក្នុងដំណើរទស្សនកិច្ចសងលើកដំបូងសម្រាប់រយៈពេល ១ ទស្សវត្សរ៍នេះ។ ប្រមុខការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរ បានស្វាគមន៍ការផ្សះផ្សា​អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត ដោយសង្ឃឹមថា វិធានការនេះជួយសម្រេចបន្ថែមនូវ​ស្ថិរភាពក្នុងតំបន់…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៣-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.ahram.org.eg/NewsContent/1/1234/492922/Egypt/Foreign-Affairs/Iraqi-parliament-speaker-in-Cairo-for-talks-with-E.aspx



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`