សភាតំណាងនេប៉ាល់បើកសម័យប្រជុំរបស់ខ្លួន
រដ្ឋធានីកដ្ឋមណ្ឌូ៖ សភាតំណាងនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ បានបើកកិច្ចប្រជុំរបស់ខ្លួន។ អគ្គលេខាធិការដ្ឋានសភាតំណាងនេប៉ាល់ បានឱ្យដឹងថា លោក Pushpa Kamal Dahal នាយករដ្ឋមន្ត្រីនេប៉ាល់ គ្រោងដាក់របាយការណ៍ប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការបូកសរុបជាតិ លេខ ២០៧៨/០៧៩ BS ក្នុង កិច្ចប្រជុំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ លើសពីនេះទៀត យោងតាមរបៀបវារៈប្រចាំថ្ងៃ ដែលបាន ចេញផ្សាយដោយអគ្គលេខាធិការដ្ឋានសភាសហព័ន្ធ លោក Chitra Bahadur KC ប្រធានគណៈកម្មាធិការ ព្រាងវិធាននានានៃសភាតំណាង ទំនងជាស្នើឱ្យពិនិត្យ និងអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការ ព្រាងវិធាននានានៃសភាតំណាង លេខ ២០៧៩ BS ក្នុងអំឡុងពេលសម័យប្រជុំសភា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ របាយការណ៍ស្តីពី សេចក្តីព្រាងវិសោធនកម្មច្បាប់មួយចំនួន ក៏ត្រូវបានដាក់បញ្ចូល ក្នុងរបៀបវារៈនៃសម័យប្រជុំនេះ ផដែរ៕
https://myrepublica.nagariknetwork.com/news/hor-meeting-underway-4/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម