លោកស្រី Sanna Mirella Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ និងជាប្រមុខគណបក្សសង្គមប្រជាធិបតេយ្យ (SDP)
រដ្ឋធានីហែលស៊ិនគី៖ ស្ថានីយបោះឆ្នោតបានបើកដំណើរការនៅក្នុងសាធារណរដ្ឋហ្វាំងឡង់កាលព្រឹកពីថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតសភានីតិកាលថ្មី ជាមួយនឹងការស្ទង់មតិ មុនការបោះឆ្នោតបានរកឃើញថា មានគណបក្សនាំមុខចំនួន៣ កំពុងតែប្រកួតប្រជែងគ្នាយ៉ាងប្រកៀកប្រកិត។ ប្រជាជនហ្វាំងឡង់៤.៥លាននាក់ ដែលមានសិទ្ធិបោះឆ្នោត និងបោះឆ្នោតសរើសសមាជិកសភា ចំនួន២០០រូប សម្រាប់សភានីតិកាលថ្មី។
យោងតាមការស្ទង់មតិរបស់ស្ថានីយទូរស្សន៍ជាតិ YLE ដែលផ្សព្វផ្សាយមុនថ្ងៃបោះឆ្នោតបានរកឃើញថា គណបក្សប្រឆាំងចំនួន២ និងគណបក្សក្រុមចម្រុះជាតិ ដែលជាគណបក្សអភិរក្ស និងគណបក្ស ស្តាំនិយមជ្រុលគឺគណបក្សអ្នកជាតិនិយមហ្វាំងឡង់ គឺស្ទើរតែស្មើគ្នាជាមួយនឹងការទទួលបានសំឡេង ឆ្នោតស្ទើរតែ ២០% ដូចគ្នា។ គណបក្សសង្គមប្រជាធិបតេយ្យ (SDP) ដឹកនាំដោយលោកស្រី Sanna Mirella Marin តាមពីក្រោយយ៉ាងប្រកៀកប្រកិត។ សង្គមប្រជាធិបតេយ្យ (SDP) ត្រូវបានរកឃើញថានឹងទទួលបាន ១៨.៧% នៃការបោះឆ្នោត ប៉ុន្តែយ៉ាងណាក៏ដោយលទ្ធផលនេះល្អជាងការបោះឆ្នោតឆ្នាំ២០១៩ ១ពិន្ទ។
ការស្ទង់មតិមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាបានបង្ហាញថា គណបក្សអភិរក្សមានការបាត់បង់សំឡេងគាំទ្រ។ កាលពី៣ខែមុន គណបក្សអភិរក្សបានមុខគូប្រជែងដ៏សំខាន់របស់ខ្លួន គឺគណបក្សសង្គមប្រជាធិបតេយ្យ(SDP) ដល់ទៅជាង ៥ពិន្ទុ។ ប្រសិនបើជាប់ឆ្នោត នោះវានឹងក្លាយជាការបោះឆ្នោតលើកដំបូងបំផុតហើយ ដែលគណបក្សស្តាំនិយមជ្រុល គឺគណបក្សប្រជាជនហ្វាំងឡង់ ទទួលបាន ជ័យជម្នះនៅក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅក្នុងប្រទេសហ្វាំងឡង់។
អ្នកមានសិទ្ធិបោះឆ្នោតជាង១.៧លាននាក់ ឬត្រូវជា ៤០.៥% បានបោះឆ្នោតរួច ក្នុងអំឡុងពេលការបោះឆ្នោតជាមុន ពេញមួយសប្តាហ៍។ សន្លឹកឆ្នោត និងការបោះឆ្នោតតាមសំបុត្រប្រៃសណីយដែល ផ្ញើមកពីក្រៅប្រទេសនឹងត្រូវត្រួតពិនិត្យនៅថ្ងៃបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតនឹងផ្សព្វផ្សាយភ្លាមៗ ក្រោយពីស្ថានីយបោះឆ្នោតត្រូវបានបិទ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៣-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.laprensalatina.com/polling-begins-in-finland-to-elect-new-parliament-in-tight-race/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម