លោក Enaam Mayara (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Li Changlin
លោក Enaam Mayara ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រម៉ារ៉ុក បានជួបពិភាក្សាការងារជាមួយ លោក Li Changlin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសម៉ារ៉ុក អំពីវិធីសាស្រ្តពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសភា នៅរាជធានីរ៉ាបា ។
តាមការបញ្ជាក់របស់សភាជាន់ខ្ពស់បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិនិត្យឡើង វិញនូវបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍រួម ដោយបានលើកឡើងពីភាពស៊ីជម្រៅ និងភាព រឹងមាំនៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសម៉ារ៉ុក និងប្រទេសចិន ដែលបានមើលឃើញសករាជថ្មីចាប់តាំងពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រ Mohammed VI ទៅកាន់រដ្ឋធានីប៉េកាំងកាល ពីឆ្នាំ២០១៦។ ភាគីទាំងពីរក៏បានសម្តែងនូវឆន្ទៈរួមក្នុងការពង្រឹងបន្ថែមទៀតនូវសកម្មភាពជំរុញការអភិវឌ្ឍ ទំនាក់ទំនងលើវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបន្តកិច្ចប្រជុំសភា និងការទំនាក់ទំនងនយោបាយ គោលបំណងគឺពង្រឹងទំនាក់ទំនងទ្វេភាគីលើកម្រិតសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងពង្រីក អ័ក្សនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ឡើង ដែលពោរពេញដោយសក្តានុពលដ៏ធំធេង។ ប្រភពដដែលបានឱ្យដឹងថា លោក Changlin បានសម្តែងក្នុងន័យ សុទិដ្ឋិនិយមរបស់លោកអំពីអនាគតដ៏មានសក្តានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសម៉ារ៉ុក និងប្រទេស ចិន ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ដោយសរសើរព្រះរាជសារដែលផ្ញើទៅកាន់អ្នកចូល រួមនៃ “ទិវាឧស្សាហកម្មជាតិ” លើកទីមួយ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក Changlin ក៏បាន ស្វាគមន៍ចំពោះការអនុម័តលក្ខន្តិកៈវិនិយោគ ដែលយោងទៅតាមលោកដែលជាចំណុចសំខាន់មួយ ដែល អាចជួយសម្រួល និងពង្រឹងវត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យឧស្សាហ កម្ម។ ប្រភពដដែលបានបន្ថែមទៀតថា មន្រ្តីការទូតចិនក៏បានសាទរចំពោះសក្ដានុពលនៃការទូតផ្លូវការ និង សភានៃប្រទេសម៉ារ៉ុក និងការអនុវត្តរបស់ភាគីទាំងពីរក្នុងការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ។
ឆ្លៀតក្នុឱកាសនោះ លោក Mayara បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចូលរួមសកម្មភាពរួមគ្នា និងរួមសហការគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងអភិវឌ្ឍពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ទំនាក់ទំនង នយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយកោតសរសើរក្នុងបរិបទនេះ ដែលវត្តមានដ៏មានប្រសិទ្ធ ភាពរបស់ក្រុមហ៊ុនចិន និងការរួមចំណែករបស់ពួកគេក្នុងការបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋ កិច្ច និងសង្គមរបស់ប្រទេសម៉ារុក….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.einnews.com/amp/pr_news/625346984/upper-house-speaker-chinese-amb-to-morocco-discuss-bilateral-cooperation
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម