ប្រជាជនគុយបា អញ្ជើញទៅបោះឆ្នោតសភាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣
ស្ថាប័នបោះឆ្នោតរបស់សាធារណរដ្ឋគុយបា បានប្រកាសលទ្ធផលនៃការបោះឆ្នោតសភា ដែលមានប្រជាជន គុយបាជាង ៦លាននាក់ បានចូលរួមបោះឆ្នោត។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Alina Balseiro ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ចំនួនអ្នកដែលអញ្ជើញទៅបោះឆ្នោតនៅក្នុងការបោះ ឆ្នោតសភា ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ គឺស្ទើរតែ ៧៦% ដែលស្មើនឹងជាង ៦លាននាក់។ លោកស្រី Balseiro បានមានប្រសាសន៍ថា ខណៈពេលដែលសន្លឹកបោះឆ្នោតចំនួន ៥.៥៦ លានសន្លឹក ត្រូវបាន រាប់ថាបានការ ខណៈដែលសន្លឹកឆ្នោតប្រហែល ៣៨៣,០០០សន្លឹក មិនមានគូសអ្វី ហើយ ២១៥,០០០ សន្លឹកត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ។ លោកស្រី Balseiro បានមានប្រសាសន៍បន្តថា តំណាងរាស្ត្រជាប់ឆ្នោតមានចំនួន ២២៦រូប, ស្ត្រីមានចំនួន ៩៣រូប ជាយុវជនអាយុក្រោម ៣៥ ឆ្នាំ និងតំណាងរាស្ត្រចំនួន ១៦៧រូប ត្រូវបានបោះឆ្នោតឡើងវិញ….៕
https://www.aa.com.tr/en/americas/cuba-s-electoral-body-announces-results-of-parliamentary-elections/2860213
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម