ការចុះឈ្មោះបេក្ខជនដែលត្រូវបានជ្រើសតាំង សម្រាប់ប្រកួតប្រជែងយកពានរង្វាន់Cremer-Passy Prize ឆ្នាំ២០២៣ របស់សហភាពអន្តរសភា (IPU) បានចាប់ផ្តើមបើកហើយ នៅពេលនេះ។ បេក្ខជនដែលត្រូវបានជ្រើសតាំងសម្រាប់ប្រជែងយកពានរង្វាន់នេះ ត្រូវតែជាសមាជិកសភាក្នុងតំណែង ដែលបានរួម ចំណែកយ៉ាងខ្លាំងក្លាក្នុងការការពារ (Defence) និងលើកកម្ពស់ (Promote) គោលដៅរបស់សហភាពអន្តរសភា (IPU’s objectives) និងជាបុគ្គលដែលបានរួមចំណែកក្នុងការកសាងភពផែនដីមួយ ដែលមានសមធម៌ជាងមុន សន្តិភាពជាងមុន ចីរភាពជាងមុន និងសាមគ្គីភាពជាងមុន។
ពានរង្វាន់Cremer-Passy Prize ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ហើយក្នុងឆ្នាំដំបូង(ឆ្នាំ២០២២)ពានរង្វាន់នេះ ត្រូវបានប្រគល់ជូន លោកស្រីCynthia Lopez Castroសមាជិកសភាជាន់ទាបនៃសហរដ្ឋម៉ិកស៊ិក និងប្រធានសភានិងសមាជិកសភាទាំងអស់នៃប្រទេសអ៊ុយក្រែន នៅក្នុងសន្និបាតសហភាពអន្តរសភាលើកទី១៤៥ ក្នុងរដ្ឋធានីគីហ្កាលី នៃសាធារណរដ្ឋរវ៉ាន់ដា។
សម្រាប់ឆ្នាំនេះ បើយោងទៅតាមការចាប់ផ្តើមកាលពីពេលថ្មីៗនេះ របស់សហភាពអន្តរសភានូវយុទ្ធ នាការថ្មីមួយស្តីពីអាកាសធាតុ ដែលមានឈ្មោះថាសភាសម្រាប់ភពផែនដី (Parliament for the Planet) បេក្ខជនចូលរួមក្នុងការប្រកួតប្រជែងឆ្នាំនេះ គួរតែជាបេក្ខជន ដែលមានប្រវត្តិអស្ចារ្យបំផុត (First-class re cord) ក្នុងការងារសភា ផ្នែកបម្រែបម្រួលអាកាសធាតុ។ បេក្ខជន ដែលមានបំណងចូលរួមការប្រកួតប្រជែងនេះ ត្រូវចូលតាមច្រកក្រុមភូមិសាស្រ្តនយោបាយ(Geopolitical Groups)ទាំង៦ក្រុម របស់សហភាពអន្តរសភា ហើយក្រុមនីមួយៗនៃក្រុមទាំង៦នេះ នឹងចម្រាញ់យកបេក្ខជន២នាក់ (១នាក់ ជាបេក្ខជនពេញសិទ្ធិ និង១នាក់ទៀត ជាបេក្ខជនបម្រុង) ដើម្បីប្រកួតប្រជែងបន្តទៀត។ ក្រុមភូមិសាស្រ្តនយោបាយទាំងអស់ ត្រូវបំពេញទម្រង់ស្នើសុំចូលរួមប្រកួតប្រជែងដែលបានផ្តល់ជូន និងភ្ជាប់ជាមួយនូវលិខិតអមមួយរៀបរាប់អំពីមូលហេតុដែលបេក្ខជនរូបនោះ សមនឹងទទួលបានពានរង្វាន់។ ទម្រង់ស្នើសុំ និងលិខិតអម ត្រូវផ្ញើមកអ៊ីម៉ែលpress@ipu.org យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ បេក្ខជនជ័យលាភី នឹងត្រូវប្រកាសឈ្មោះនៅក្នុងសន្និបាតសហភាពអន្តរសភា លើកទី១៤៧ នៅចុងឆ្នាំនេះ។
ឈ្មោះពានរង្វាន់នេះ គឺយកតាមឈ្មោះរបស់សមាជិកសភា២រូប គឺលោក Frédéric Passy និង Sir William Randal Cremer ដែលជាអ្នកបង្កើតសហភាពអន្តរសភាក្នុងឆ្នាំ១៨៨៩៕
http://ព័ត៌មានពីសហភាពអន្តរសភា ០២-០៤-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2023-03/who-will-be-mp-year
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម