logo logo
banner1
អនុប្រធានសភាអ៊ុយក្រែន៖ ស្លូវ៉ាគីបានផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ស្មើនឹង១០% នៃថវិកាការពារជាតិរបស់ខ្លួន
 

យន្តហោះចម្បាំងប្រភេទ MiG-29 ដែលសាធារណរដ្ឋស្លូវ៉ាគីបានផ្តល់ឱ្យអ៊ុយក្រែន

លោកស្រី Olena Kondratiuk អនុប្រធានសភាប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណដល់សាធា   រណរដ្ឋស្លូវ៉ាគីចំពោះការគាំទ្រយោធា មនុស្សធម៌ និងនយោបាយ​គ្រប់ជ្រុង​ជ្រោយចាប់តាំងពីថ្ងៃដំបូងដែលសហព័ន្ធរុស្ស៊ីបានចូលឈ្លានពានពេញទំហឹងក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី Kondratiuk បានបង្ហោះ សារក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “លោកស្រីរីករាយដែលបានជួបជាមួយលោក Boris Kollar ប្រធាន ក្រុមប្រឹក្សាជាតិនៃសាធារណរដ្ឋស្លូវ៉ាគី(សភាស្លូវ៉ាគី)”។ ជំនួយដែលល្អបំផុត គឺជាជំនួយដែលទាន់ពេល  វេលា។ អ៊ុយក្រែនដឹងគុណដល់ស្លូវ៉ាគីពោះការគាំទ្រយោធា មនុស្សធម៌ និងនយោបាយគ្រប់ជ្រុងជ្រោយ ចាប់តាំងពីថ្ងៃដំបូងដែលរុស្ស៊ីបានចូលឈ្លានពានពេញទំហឹង​ក្នុង​ប្រទេសអ៊ុយក្រែន។

លោកស្រី Kondratiuk បានកត់សម្គាល់ថា ស្លូវ៉ាគីបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនស្មើ១០% នៃថវិការការពារជាតិរបស់ខ្លួន និងស្ថិតក្នុងចំណោមប្រទេសកំពូល​ទាំង១០ ទាក់ទងនឹងសូចនាករនេះ។ យើងដឹងគុណចំពោះការផ្តល់ជាលើកដំបូងនូវ ប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង MiG-29 រថ ពាសដែក និងកាំភ្លើងស្វ័យ​ប្រវត្តិ​បាញ់​ចេញពីយានយន្ត។ លោកស្រី Kondratiuk និងលោក Kollar ក៏បានពិភាក្សាពីកិច្ចការនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនផងដែរ។ លោកស្រី​បានថ្លែងអំណរគុណដល់ស្លូវ៉ាគីដែលបានគាំទ្រដល់អ៊ុយក្រែនចំពោះការដាក់ពាក្យ និងបង្កើនល្បឿនការសុំចូល ជាសមាជិកសហភាពអឺរ៉ុប។

“ក្នុងនាមសភាអ៊ុយក្រែន លោកស្រីសូមថ្លែងអំណរគុណដល់សភាស្លូវ៉ាគីចំពោះការគាំទ្រនយោបាយដ៏ម៉ឺងម៉ាត់ដល់ប្រជាជនអ៊ុ​យក្រែន”។ សភាស្លូវ៉ាគីបានបានប្រកាន់​យកនូវជំហរដ៏ច្បាស់លាស់តាមរយៈ ការអនុម័តសេចក្តីសម្រេចថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងទទួលស្គាល់ថា របបដឹកនាំរុស្ស៊ីជា ភេរវករ និងជារដ្ឋគាំទ្រអំពើ​ភេរវនិយម។ លោកស្រី Kondratiuk បានថ្លែងបន្ថែមថា សភាស្លូវ៉ាគីគាំទ្រការ បង្កើតសាលាជម្រះក្តីអន្តរជាតិពិសេសមួយដើម្បីកាត់ទោសបទឧក្រិដ្ឋឈ្លានពាន​របស់រុស្ស៊ី​មកលើអ៊ុយក្រែន និងថ្កោលទោសការគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៊ី។

លើសពីនេះទៀតលោកស្រី Kondratiuk សម្តែងការដឹងគុណចំពោះការអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីការពារកុមារអ៊ុយក្រែន​ដែលត្រូវបានរុស្ស៊ីចាប់ពង្រត់  និងបណ្តេញចេញទាំងបង្ខំ និងបានទាមទារឱ្យបញ្ជូនពួកគេឱ្យវិលត្រឡប់មកផ្ទះវិញជាបន្ទាន់៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣១-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105903190/Slovakia-Provides-Military-Assistance-To-Ukraine-For-10-Of-Its-Defense-Budget-Kondratiuk



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`