ក្រុមសមាជិកសភាគណបក្ស FPOe នៃប្រទេសអូទ្រីសបាននាំគ្នាដើរចេញពីសម័យប្រជុំសភា
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ សមាជិកសភានៃសាធារណរដ្ឋអូទ្រីសមកពីគណ បក្សប្រឆាំងគឺគណបក្សសេរីភាព (FPOe) បានដើរចេញពីការថ្លែងសុន្ទរកថាតាមប្រព័ន្ធនិម្មិតមកកាន់ សភាអូទ្រីសរបស់លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅចំពេលមានការព្រួយបារម្ភ ពីការធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹត្យភាពរបស់ប្រទេសមួយនេះ។
លោក Zelenskyy បានចូលរួមសម័យប្រជុំពេលព្រឹកក្នុងសភាជាន់ទាបអូទ្រីស តាមប្រព័ន្ធវីដេអូ ដើម្បីស្វះស្វែងរកការគាំទ្រដល់ការវាយលុកយោធារបស់អ៊ុយក្រែនប្រឆាំងនឹងការដណ្តើមកាន់កាប់ទឹកដីពីសំណាក់សហព័ន្ធរុស្ស៊ី។ ក្រុមសមាជិកសភាគណបក្សស្តាំនិយម FPOe បានចាកចេញពីសាលប្រជុំ ភ្លាមៗ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនចាប់ផ្តើមថ្លែងសុន្ទរកថា ខណៈកំពុងផ្សាយផ្ទាល់។ លោក Herbert Kickl មេដឹកនាំគណបក្ស FPOe បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សុន្ទរកថារបស់លោក Zelenskyy បានដើរផ្ទុយទៅនឹងគោលការណ៍អព្យាក្រឹត្យភាពរបស់អូទ្រីស។ បាតុកម្មតវ៉ាមួយបានធ្វើឡើងនៅក្រៅ អាគារសភា នៅមុនពេលថ្លែងសុន្ទរកថា ដើម្បីទាមទារឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹត្យភាព…៕
https://www.urdupoint.com/en/world/austrian-opposition-lawmakers-protest-zelensk-1668195.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម