ការវះកាត់ប្តូរសរីរាង្គរបស់មនុស្ស
កាលពីដើមសប្តាហ៍នេះ សភាតំណាងសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រមូលផលសរីរាង្គដែលគ្មានសីលធម៌ដោយវេជ្ជបណ្ឌិត និងអាជ្ញាធរនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសព័ត៌មានពានឱ្យដឹងថា លោក Chris Smith សមាជិកសភាមកពីរដ្ឋ New Jersey ដែល ជាអ្នកស្នើសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងកំណត់ គោលដៅ “ឧស្សាហកម្មខ្មោចនៃការលួចសរីរាង្គខាងក្នុងរបស់មនុស្សវ័យក្មេង” ដែលសំដៅទៅលើឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។ ប្រសិនបើបានចុះហត្ថលេខាលើច្បាប់នេះ នោះសេចក្តីព្រាងច្បាប់លេខ HR1154 នឹង តម្រូវឱ្យមានរបាយការណ៍ទៀងទាត់ស្តីពីការប្តូរសរីរាង្គនៅបរទេស ដោយផ្តោតជាពិសេសលើប្រទេសចិន ដើម្បីឱ្យប្រទេសមួយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជំនួយបរទេសពីសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់ នេះក៏នឹងតម្រូវឱ្យមានការពិន័យយ៉ាងតឹងរ៉ឹង រួមទាំងការដាក់ទណ្ឌកម្ម ក៏ដូចជាការផ្តន្ទាទោសរដ្ឋប្បវេណី និងព្រហ្មទណ្ឌ សម្រាប់បុគ្គល និងអង្គការនានា ដែលជាប់ពាក់ព័ន្ធក្នុងការប្រមូលផលសរីរាង្គខាងក្នុងដោយ អសីលធម៌។ សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិសម្រាប់ការត្រួតពិនិត្យខ្លាំងជាងមុន ដើម្បីធានាថាសរីរាង្គដែលនាំយកទៅសហរដ្ឋអាមេរិកសម្រាប់ការប្តូរសរីរាង្គ ឬពលរដ្ឋអាមេរិកដែលទៅក្រៅ ប្រទេសសម្រាប់នីតិវិធីបែបនេះ មិនពាក់ព័ន្ធនឹងសរីរាង្គដែលត្រូវបានប្រមូលផលដោយបង្ខំពីជនរងគ្រោះដែលមិនចង់ផ្តល់ឱ្យ។ យោងតាមសេចក្តីព្រាងច្បាប់លេខ HR1154 ការផាកពិន័យរដ្ឋប្បវេណី សម្រាប់នរណាម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការអនុវត្តបែបនេះអាចនឹងត្រូវពិន័យរហូតដល់ ២៥០,០០០ដុល្លារអាមេរិក។ ទោសព្រហ្មទណ្ឌសម្រាប់បុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការប្រមូលផលសរីរាង្គដោយបង្ខំអាចមានចំនួន ១លានដុល្លារអាមេរិក និងជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។
មានការរំពឹងទុកជាច្រើន អំពីវិសាលភាពនៃប្រតិបត្តិការប្រមូលផលសរីរាង្គដោយបង្ខំរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងភស្តុតាងភាគច្រើនផ្អែកលើគណនីផ្ទាល់របស់បុគ្គលដែលពាក់ព័ន្ធ។ សេចក្តីប្រកាសព័ត៌មានរបស់លោក Smith លើកឡើងថា មានវេជ្ជបណ្ឌិតចិន និងមន្ត្រីសន្តិសុខម្នាក់ ដែលបានផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភាថា ពួកគេជាប់ពាក់ព័ន្ធនឹងការប្រហារជីវិតអ្នកទោស ដើម្បីទិញបេះដូងសម្រាប់ដំណើរការប្តូរសរីរាង្គ….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ៣១-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4851266
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម