logo logo
banner1
សភាអ៊ុយក្រែនបន្តច្បាប់អាជ្ញាសឹករហូតដល់ថ្ងៃទី២៥ ខែមេសា
 

លោក Yaroslav Zheleznyak សមាជិកសភាបានមានប្រសាសន៍នៅលើបណ្តាញសង្គមតេឡេក្រាមថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២០ បានបន្តច្បាប់អាជ្ញាសឹកបច្ចុប្បន្នរយៈពេល ៣០ថ្ងៃទៀត ចាប់ពីថ្ងៃទី២៦ ខែមីនា ។ លោក Zheleznyak បានមានប្រសាសន៍ថា ដើម្បីបន្តច្បាប់អាជ្ញាសឹក ដែលត្រូវបាន ដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៤៣រូប ក្នុងចំណោមសមាជិកសភាចំនួន ៣៤៥រូប ដែលមានវត្តមាននៅក្នុងសភា ។ ទីក្រុងគៀវបានដាក់ច្បាប់អាជ្ញាសឹកបន្ទាប់ពីសហព័ន្ធរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ ៕

ព័ត៌មានសភាអន្តរជាតិ ១៧-០៣-២២-ផាត់ ត្រដែត  

https://english.news.cn/europe/20220316/32168265bfda4207b1cfdb75e23b7bc2/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`