សភាជាន់ទាបជប៉ុនអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនដើម្បីទប់ស្កាត់ជំងឺឆ្លងនាពេលអនាគត
រាជធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ សភាជាន់ទាបជប៉ុន បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់មួយចំនួន ដើម្បីចាត់វិធានការត្រៀមរៀបចំទប់ទល់នឹងជំងឺឆ្លងនាពេលអនាគត។ សភាជាន់ ទាបជប៉ុន បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់មួយចំនួន ដើម្បីសើរើឡើងវិញលើវិធានការច្បាប់ពិសេសជំងឺរាត្បាតកូវីដ-១៩ (COVID-19) និងច្បាប់របស់គណៈរដ្ឋមន្ត្រី ដោយគាំទ្រភាគច្រើនពីសម្ព័ន្ធភាពគណបក្ស កាន់អំណាច។ សេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានគេរំពឹងថានឹងអនុម័តយល់ព្រមក្នុងអំឡុងពេលសម័យប្រជុំ សភានៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីការពិនិត្យពិភាក្សាក្នុងសភាជាន់ខ្ពស់៕
https://www.nippon.com/en/news/yjj2023033000122/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម