លោកស្រី Tsai Ing-wen ប្រធានាធិបតីនៃកោះតៃវ៉ាន់
ខណៈដែលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កាលពីថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ ទៅកាន់អាមេរិកកណ្តាល ដែលរួមបញ្ចូលទាំងការធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិនបានព្រមានប្រធានាធិបតីតៃវ៉ាន់ប្រឆាំងនឹងការជួបជាមួយលោក Kevin McCarthy ប្រធានសភាតំណាងអាមេរិក។
លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានមានប្រសាសន៍ថា ភាគីអាមេរិកនៅតែបន្ត គាំទ្រដល់កងកម្លាំងបំបែកខ្លួននៃឯករាជ្យភាពតៃវ៉ាន់ ហើយបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការប្រព្រឹត្ត អំពើដ៏គ្រោះថ្នាក់ ដែលគូសបញ្ជាក់អំពីមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សារព័ត៌មាន CNN បានរាយការណ៍ថា នៅពេលលោកស្រី Tsai ចេញដំណើរទៅបំពេញបេសកកម្មការទូតនៅ អាមេរិកកណ្តាល លោកស្រី Tsai បានមានប្រសាសន៍ថា តៃវ៉ាន់មានសិទ្ធិគ្រប់បែបយ៉ាងដើម្បី “ទំនាក់ទំនង ជាមួយពិភពលោក”។ នៅមុនការចាកចេញរបស់លោកស្រី Tsai ប្រទេសចិនបានវាយបកប្រឆាំងនឹងការធ្វើ ដំណើរដែលបានសន្យាកាលពីថ្ងៃពុធ ទី២៩ ខែមីនា ថានឹង “តស៊ូយ៉ាងម៉ឺងម៉ាត់” ប្រសិនបើប្រធានាធិបតី តៃវ៉ាន់បានជួបជាមួយប្រធានសភាតំណាងអាមេរិកលោក Kevin McCarthy ហើយចំណាត់ការរបស់ទីក្រុង ប៉េកាំងនឹងចាត់ទុកថានេះជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ សារព័ត៌មាន CNN បានឱ្យដឹងថា លោកស្រី Tsai បានចាកចេញពីតៃវ៉ាន់កាលពីថ្ងៃពុធ ទី២៩ ខែមីនា សម្រាប់ការធ្វើដំណើររយៈពេល ១០ថ្ងៃ ដែលនឹងរួមបញ្ចូលការឈប់សម្រាកនៅទីក្រុង New York និងទីក្រុង Los Angeles ដែលជាផ្នែកមួយនៃ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេស Guatemala និង Belize ។ លោកស្រី Tsai បានប្រាប់អ្នកយកព័ត៌ មានមុនពេលចេញដំណើរថា “សម្ពាធពីខាងក្រៅនឹងមិនបញ្ឈប់ការប្ដេជ្ញាចិត្តរបស់យើងពីការឈានទៅរកសង្គមអន្តរជាតិឡើយ”។
សារព័ត៌មាន CNN បានរាយការណ៍ឱ្យដឹងថា លោកស្រី Tsai នឹងធ្វើដំណើរទៅទីក្រុង Los Angeles មុនពេលលោកស្រីធ្វើដំណើរត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី៧ ខែមេសា។ កាលពីឆ្នាំមុន ប្រទេសចិនបានបាញ់កាំជ្រួចជាច្រើនគ្រាប់ និងបានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីអតីតប្រធានសភាតំណាង អាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy ក៏បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិនកាន់តែតានតឹង….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ៣០-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/international/2398879-china-warns-taiwan-president-against-meeting-us-house-speaker-during-visit-to-central-america
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម