រថក្រោះ Leopard ដែលស្វីសបញ្ជាទិញពីប្រទេសអាល្លឺម៉ង់
ទីក្រុងហ្សូរិក៖ គណៈកម្មការគោលនយោបាយសន្តិសុខនៃក្រុមប្រឹក្សាជាតិ(សភាជាន់ទាបសហព័ន្ធ ស្វីស) បានអនុម័តគាំទ្រកាលពីថ្ងៃអង្គារ (ពេលវេលានៅអឺរ៉ុប) ទី២៨ ខែមីនា ឆ្នាំ២០២៣ ឱ្យបញ្ឈប់ការ ប្រើប្រាស់រថក្រោះ Leopard ចំនួន ២៥គ្រឿង និងរថក្រោះប្រភេទផ្សេងទៀតចំនួន ៨៧គ្រឿង ដើម្បីផ្តល់លទ្ធភាពលក់រថក្រោះទាំងនោះ ទៅឱ្យរោងចក្រផលិតនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់វិញ។
គណៈកម្មការខាងលើបានចេញសេចក្តីថ្លែងការណ៍មួយថា សំណើក្នុងការបញ្ឈប់ការប្រើប្រាស់រថ ក្រោះ Leopard ចំនួន ២៥គ្រឿង និងរថក្រោះប្រភេទផ្សេងទៀតចំនួន ៨៧គ្រឿង ត្រូវបានគណៈកម្មការ គោលនយោបាយសន្តិសុខនៃក្រុមប្រឹក្សាជាតិស្វីសអនុម័តក្នុងសំឡេងគាំទ្រ ១៧ ទល់នឹង៧សំឡេង និង អនុបវាទ ១សំឡេង។ ការអនុម័តនេះនឹងបង្កើតបាននូវមូលដ្ឋានមួយសម្រាប់ការលក់ចេញនូវរថក្រោះដែល ស្វីសលែងត្រូវការប្រើប្រាស់ ទៅឱ្យរោងចក្រផលិតនៅក្នុងប្រទេសអាល្លឺម៉ង់វិញ…៕
https://www.urdupoint.com/en/world/commission-of-swiss-parliament-approves-decom-1667142.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម