លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី)
រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ សភាទាំងពីរថ្នាក់នៃសហព័ន្ធរុស្ស៊ីបាន អនុម័តគាំទ្រនូវឯកសារមួយទទូចឱ្យសភាពិភពលោក ត្រូវទាមទារឱ្យប្រទេសអ៊ុយក្រែនបញ្ឈប់ការចោទ ប្រកាន់របស់ខ្លួនដោយលម្អៀងមកលើអ្នកគោរពថ្វាយបង្គុំសាសនា និងការបំផ្លិចបំផ្លាញទីកន្លែងសាសនា។
ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី(សភាជាន់ខ្ពស់រុស្ស៊ី) បានអំពាវនាវដល់សភា នៃបណ្តារដ្ឋបរទេស អង្គការសភាអន្តរជាតិ ត្រូវប្រកាន់ជំហរជាគោលការណ៍ និងទាមទារឱ្យរដ្ឋាភិបាលទីក្រុងកៀវត្រូវធ្វើឱ្យអ៊ុយក្រែនវិលត្រឡប់ទៅអនុលោមតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនវិញ បញ្ឈប់នូវ គោលនយោបាយនៃការរើសអើងប្រឆាំងនឹងអ្នកមានជំនឿលើសាសនា ការប្រមាថមាក់ងាយ និងការ បំផ្លិចបំផ្លាញសាសនា។ នេះបើយោងតាមឯកសារមួយដែលអនុម័តដោយសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី។សមាជិកសភារុស្ស៊ីសូម “ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការពិតនៃការរំលោភបំពានយ៉ាងកម្រោលមកលើសិទ្ធិរបស់អ្នកមានជំនឿសាសនានៅក្នុងប្រទេសអ៊ុយក្រែន”។ ដោយបានអះអាងថា សកម្មភាពទាំងអស់នេះគឺកើតមានឡើងដោយសារតែ “គោលនយោបាយនៃការមិនទទួលយកសាសនាដទៃរបស់របបដឹកនាំទីក្រុងកៀវ”។
គណបក្សសាមគ្គីភាពអឺរ៉ុបនៅក្នុងប្រទេសអ៊ុយក្រែនដែលដឹកនាំដោយអតីតប្រធានាធិបតី Petro Poroshenko បានប្រកាសចេញនូវសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហាម ឃាត់សកម្មភាពរបស់ព្រះវិហារអូតូដក់របស់រុស្ស៊ីនៅក្នុងប្រទេសរបស់ខ្លួន។ ការហាមឃាត់នេះបានកើត មានឡើងតែមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន(SBU) បានឆ្មក់ចូលព្រះវិហារ Pechersk Lavra ដែលជាទីតាំងកេរមរតកពិភពលោករបស់អង្គការយូនីស្កូ រួមជាមួយនឹងព្រះវិហារផ្សេងៗទៀត។
កងកម្លាំងសន្តិសុខបានអះអាងថា សកម្មភាពរបស់ខ្លួនធ្វើឡើងដើម្បីស្វែងរកអក្សរសិល្ប៍គាំទ្ររុស្ស៊ី រូបិយបណ្ណរុស្ស៊ី និងឯកសារក្លែងបន្លំនៅក្នុងអាគារព្រះវិហារទាំងនោះ។ ព្រះវិហារអូតូដក់អ៊ុយក្រែនបាន បំបែកចេញពីព្រះវិហាររបស់រុស្ស៊ី កាលពីខែឧសភា ឆ្នាំ២០២៣ ដោយសារតែព្រះសង្ឃរាជរុស្ស៊ី Kirill បានប្រទានពរដល់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ មានការមន្ទិលសង្ស័យ ថា ព្រះសង្ឃរាជអង្គនេះត្រូវបានរដ្ឋាភិបាលទីក្រុងមូស្គូប្រើប្រាស់ដើម្បីអូសទាញសាធារណជននៅក្នុង ប្រទេសអ៊ុយក្រែន៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣០-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/russia-ukraine-war/russian-parliament-urges-world-parliaments-to-demand-ukraine-stop-religious-discrimination/2858943
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម