logo logo
banner1
នាយករដ្ឋមន្រ្តីក្រិក៖ ក្រិកនឹងរៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកសភា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣
 

លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក

លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិកបានប្រកាសថា ការបោះឆ្នោត សកលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ លោក Mitsotakis  បានថ្លែងក្នុងពេលប្រជុំគណៈ រដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ថា “ការបោះឆ្នោតសកលនឹងធ្វើឡើងនៅចុងនីតិកាល ឆ្នាំទី៤ របស់រដ្ឋាភិបាល ដូចដែល​លោកបានសន្យាកាលពីដើមអាណត្តិ”។

ប្រសិនបើជុំទី២ នៃការបោះឆ្នោតតម្រូវឱ្យមាន នោះនឹងធ្វើឡើងយ៉ាងលឿនបំផុត គឺនៅដើមខែកក្កដា ឆ្នាំ២០២៣។ បក្សកាន់អំណាចដែលជាគណបក្សអភិរក្ស គឺគណបក្ស​ប្រជាធិបតេយ្យថ្មីបានទទួលជ័យ ជម្នះក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៩ ហើយកំពុងនាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត។ ប៉ុន្តែយ៉ាងណាមួយ អ្នកវិភាគ​នយោបាយ​ភាគច្រើនបានប៉ាន់ប្រមាណថា ដោយសារតែប្រព័ន្ធបោះឆ្នោត ក្នុងប្រទេសក្រិក ធ្វើឱ្យមានការលំបាកក្នុងការទទួលបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតជុំទី១។

ការបោះឆ្នោតជុំទី២ នឹងធ្វើឡើងក្រោមច្បាប់បោះឆ្នោតផ្សេងពីមុន  ដែលនឹងផ្តល់អាសនៈបន្ថែមដល់ គណបក្សដែលឈ្នះឆ្នោត។ នៅ ក្នុងការបោះឆ្នោតនាពេលខាងមុខ អាសនៈសភាទាំង ៣០០ នឹងត្រូវធ្វើការ ប្រកួតប្រជែង…៕

https://menafn.com/1105890280/Greece-To-Hold-General-Elections-On-May-21



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`