លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចប្រជុំការងារ (Photo: VNA)
រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសាទរនូវសមិទ្ធផលនានា ដែលសម្រេចបានដោយក្រសួងព័ត៌មាន និងទូរគមនាគមន៍ ជាពិសេស ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់របស់ខ្លួនក្នុងកិច្ចប្រជុំការងារមួយជាមួយក្រសួងនេះ ក្នុង រដ្ឋធានីហាណូយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ លោក Hue បានថ្លែងថា ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់នេះ ក៏នឹងត្រូវបានពិនិត្យពិភាក្សាផងដែរ នៅក្នុងកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំ ៣ នៃវេទិកាយុវជនសមាជិកសភានៃសហភាពអន្តរសភាលើកទី៩ (the ninth Inter-Parliamentary Union (IPU) Forum of Young Parliamentarians) ដែលនឹងគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២៣ ក្នុងរដ្ឋធានីហាណូយ ដែលយើងនឹងមើលឃើញនូវការចូលរួមរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍។
ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមរូបនេះ បានទទូចឱ្យក្រសួងនេះ ដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការត្រៀមរៀបចំខ្លឹមសារនានានៃវេទិកានោះ និងបង្កើនការងារព័ត៌មានជាមុន ក្នុងអំឡុងពេលព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍។ លោក Hue ក៏បានស្នើឱ្យក្រសួងព័ត៌មាន និងទូរគមនាគមន៍ធ្វើការសហការគ្នាជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរៀបចំពិព័រណ៍ក្នុងក្របខ័ណ្ឌនៃវេទិកានេះ រួមទាំង ការដាក់តាំងបង្ហាញផលិតផលមួយ ក្រោមកម្មវិធី «ឃុំមួយ, ផលិតផលមួយ» (One Commune, One Product, OCOP programme)។
ក្នុងការកត់សម្គាល់របស់លោក, លោក Nguyen Manh រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានសន្យាថា នឹងត្រៀមរៀបចំឱ្យបានល្អបំផុត សម្រាប់ព្រឹត្តិការណ៍នេះ ដោយលោកបានអះអាងថា ក្រសួង នឹងណែនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ រួមដៃគ្នាកសាងស្ថាប័ននីតិប្បញ្ញត្តិអេឡិចត្រូនិច។ យោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំនោះ វិស័យព័ត៌មាន និងទូរគមនាគមន៍ បានកើនឡើង ១២.៤% ជារៀងរាល់ឆ្នាំ លើសអាណត្តិ ៥ ឆ្នាំ មុន។ កាលពីឆ្នាំ២០២២ របាយការណ៍របស់ក្រសួងនេះ បានបង្ហាញពីផលចំណូលពាណិជ្ជកម្មជាង ៣.៨៩ ពាន់កោដិដុង ស្មើនឹង (១៦៥.៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក) បានរួមចំណែកជាង ៩៨.៩៨ លានលានដុង ចូលក្នុងថវិការដ្ឋ និងបានប្រើប្រាស់កម្លាំងពលកម្មប្រហែល ១.៥ លាននាក់៕
http://ព័ត៌មានសភាទ្វីបអាស៊ី ៣០-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-commends-ministrys-performance-in-digital-transformation/250689.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម