ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃប្រទេសហុងគ្រី
រដ្ឋធានីប៊ុយដាប៉ែស៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ សភាប្រទេសហុងគ្រី ដែលគ្រប់ គ្រងដោយគណបក្សស្តាំនិយម គឺគណបក្ស Fidesz របស់លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី បានផ្តល់សច្ចាប័នលើលើសមាជិកភាពអង្គការណាតូ របស់សាធារណរដ្ឋហ្វាំងឡង់ ក្រោយពីបានពន្យារ ពេលអស់ជាច្រើនខែ ដោយសារតែបញ្ហាការទូត។ សមាជិកសភាសំឡេងភាគច្រើន ១៨២សំឡេងទល់ នឹង ៦សំឡេង បានផ្តល់សច្ចាប័នលើការស្នើរបស់ប្រទេសក្នុងតំបន់ Nordic មួយនេះសុំចូលក្នុងអង្គការសម្ព័ន្ធមិត្តយោធាណាតូ។
ការបោះឆ្នោតខាងលើនេះ មានន័យថា ២៩ នៃ៣០ សភានៃប្រទេសជាសមាជិកអង្គការណាតូបានផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិករបស់ហ្វាំងឡង់ ហើយចុងក្រោយគេ គឺសភាតួកគីត្រូវបានគេរំពឹងថាក៏នឹងផ្តល់ការយល់ព្រមនៅខែមេសា ឆ្នាំ២០២៣ផងដែរ។ លោកស្រី Sanna Marin នាយករដ្ឋមន្រ្តីហ្វាំងឡង់បានបង្ហោះសារលើបណ្តាញសង្គម Twitter របស់លោកស្រី បន្ទាប់ពីការបោះឆ្នោតថា “អរគុណចំពោះការសម្រេចចិត្តរបស់អ្នកក្នុងសំឡេងដ៏ច្រើនលើសលប់”។ ការពង្រីកអង្គការណាតូចូលក្នុងប្រទេស ហ្វាំងឡង់ដែលជាប្រទេសមួយមានព្រំដែនជាប់ជាមួយរុស្ស៊ីប្រវែង ១,៣៤០គម (៨៣០ម៉ាយ) នឹងបង្កើន ទំហំ២ដង នៃព្រំដែនបច្ចុប្បន្នរបស់ប្លុកណាតូជាមួយនឹងបច្ចាមិត្តក្នុងសម័យសង្រ្គាមត្រជាក់របស់ពួកគេ។
ប្រទេសហ្វាំងឡង់បានផ្តួចផ្តើមគំនិតចូលក្នុងអង្គការណាតូរួមគ្នាជាមួយនឹងសហសេវិកស៊ុយអែត។ លោកស្រី Marin បានថ្លែងថា “សមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែតចូលក្នុងអង្គការណាតូនឹងពង្រឹងសន្តិសុខរបស់អង្គការនេះទាំងមូល”។ គ្រប់គ្នាចាប់អារម្មណ៍ថា ស៊ុយអែតក៏នឹងក្លាយជាសមាជិកអង្គការណាតូផងដែរ នៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ នាទីក្រុងវីលីញូស។ រដ្ឋាភិបាលទីក្រុងហែលស៊ិនគី និងរាជរដ្ឋាភិបាលទីក្រុងស្តុកខុល បានបញ្ចប់ការមិនចូលទ័ពបក្សសម្ព័ន្ធមិត្តជាច្រើនទសវត្សរ៍មក ហើយរបស់ខ្លួន ហើយបានសម្រេចចិត្តចូលក្នុងទ័ពសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកមួយនេះ បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានចូលឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។ការដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូរបស់សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតត្រូវបានកិច្ចប្រជុំកំពូលអង្គការណាតូ ខែមិថុនា ឆ្នាំ២០២២ សម្រេចទទួលយក ប៉ុន្តែចាំបាច់ត្រូវតែទទួលបានការផ្តល់សច្ចាប័នពីសភានៃប្រទេសដែលជាសមាជិកអង្គការទ័ពសម្ព័ន្ធមិត្តណាតូទាំងអស់៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៩-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/hungarian-parliament-ratifies-finland-nato-ac-1666639.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម