logo logo
banner1
គណៈកម្មាធិការថាមពលនៃរដ្ឋសភាហ្វ៊ីលីពីនពិនិត្យ និងអនុម័តលើវិសោធនកម្មច្បាប់ស្តីពី ការកាត់បន្ថយបែបបទរដ្ឋបាលលើឧស្សាហកម្មប្រេង
 

ទីក្រុងម៉ានីល៖ កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការថាមពលនៃរដ្ឋសភាសាធារណរដ្ឋ ហ្វ៊ីលីពីនបានឱ្យដឹងថា ខ្លួនបានពិនិត្យ និងអនុម័តលើវិសោធនកម្មច្បាប់មួយចំនួនដើម្បីកាត់បន្ថយបែបទរដ្ឋ បាលលើឧស្សាហកម្មប្រេងឥន្ធនៈ។ គណៈកម្មាធិការថាមពលនៃរដ្ឋសភានេះ ក៏បានទទូចផងដែរ ឱ្យលោក Rodrigo Duterte ប្រធានាធិបតីហ្វ៊ីលីពីនបើកសម័យប្រជុំពិសេសមួយ ដើម្បីពិនិត្យ និងពិភាក្សាលើការឡើង ថ្លៃប្រេងនៅពេលបច្ចុប្បន្ននេះ។ កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ លោក Juan Miguel Arroyo ប្រធានគណៈកម្មាធិការនេះ បានបើកសវនាការមួយ ដោយមានការគាំទ្រពីសមាជិកគណៈកម្មាធិការជាច្រើន រូបលើសេចក្តីព្រាងច្បាប់ជំនួសមួយនេះ ដែលនឹងត្រូវធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពី ការកាត់បន្ថយ បែបបទរដ្ឋបាលឧស្សាហកម្មប្រេងឆ្នាំ១៩៩៨៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-០៣-២២- កែវ ធាវី-ឆេង ធាវី https://news.abs-cbn.com/business/03/15/22/house-committee-oks-amendments-to-oil-deregulation-law



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`