លោក Baron John McFall ប្រធានសភាជាន់ខ្ពស់ចក្រភពអង់គ្លេស និងលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន
កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន បានជួបពិភាក្សាការងារជាមួយលោក Baron John McFall ប្រធានសភាជាន់ខ្ពស់ចក្រភពអង់គ្លេស។ លោក Stefanchuk បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកបានពិភាក្សាពី ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាជាមួយសមភាគីអង់គ្លេស។
លោកប្រធានសភាអ៊ុយក្រែនបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមរបស់អ៊ុយក្រែនទាមទារការគាំទ្រពី សភាអង់គ្លេស ជាពិសេស ការទទួលស្គាល់ថា សហព័ន្ធរុស្ស៊ីគឺជារដ្ឋភេរវករ ការបង្កើតសាលាជម្រះក្តីពិសេស សម្រាប់បទឧក្រិដ្ឋឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ការសាងសង់ប្រទេសយើងឡើងវិញ និងការចូល ក្នុងអង្គការណាតូ។ លោក Stefanchuk បានថ្លែងអំណរគុណដល់ប្រធានសភាជាន់ខ្ពស់ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទស្តីពីការសាងសង់ប្រទេសអ៊ុយក្រែន ឡើងវិញដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ លោក Stefanchuk បានអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ចក្រភពអង់គ្លេសពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣…៕
https://menafn.com/1105877824/Stefanchuk-Discusses-Creation-Of-Special-Tribunal-To-Prosecute-Russia-With-Lord-Speaker-Of-UKs-House-Of-Lords
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម